អន្តរជាតិ

ក្នុងខែវិច្ឆិកាកន្លងមកការនាំចេញរបស់ជប៉ុនមានការធ្លាក់ចុះជាលើកដំបូង

ប្រែសម្រួល៖សហការី

តូក្យូៈ នៅក្នុងខែវិច្ឆិកន្លងមកការនាំចេញរបស់ប្រទេសជប៉ុនឃើញថាមានការធ្លាក់ចុះជាលើកដំបូងបើធៀបនឹងរយ:ពេល ៣ ខែមុន។ ការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិនត្រូវបានអូសបន្លាយពេលក្រោយមានការព្រួយបារម្ភចំពោះការធ្លាក់ចុះសេដ្ឋកិច្ចខាងក្រៅប្រទេសជាកត្តានាំមកនូវផលប៉ះពាល់មួយទៀតដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើទីផ្សារជួញដូរខណៈដែលតម្រូវការក្នុងស្រុកក៏មានការធ្លាក់ចុះគួឲ្យកត់សម្គាល់ផងដែ។

បើយោងតាមទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃពុធដោយក្រសួងហិរញ្ញវត្ថុបានបង្ហាញថាការនាំចេញនៅក្នុងខែវិច្ឆិកាមានការធ្លាក់ចុះ ០.២ ភាគរយធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ នេះ​ជា​ការ​ធ្លាក់​ចុះ​ដំបូង​គេចាប់ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក្នុងគម្លាត​​បី​ខែម្តង។

ធៀបនឹងកំណើនដែលមានត្រឹមតែ ១.៥ ភាគរយនេះតែបើយោងតាមការស្ទង់មតិរបស់ Reuters ក្នុងចំណោមអ្នកសេដ្ឋកិចបានបង្ហាញថាមានកំណើនដល់ទៅ ១.៦ ភាគរយនៅក្នុងខែតុលា។

ការ​នាំ​ចេញមានការចុះ​ខ្សោយ​បង្កឲ្យមានការ​ព្រួយ​បារម្ភ​ចំពោះ​អ្នក​បង្កើត​គោល​នយោបាយរបស់​ជប៉ុន​ដែល​សង្ឃឹម​ថា​តម្រូវ​ការ​ខាង​ក្រៅ​អាច​ជួយ​ទប់ទល់​នឹង​ការ​កាត់បន្ថយការប្រើ​ប្រាស់​ក្នុង​ស្រុក​។

សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ជប៉ុនបានធ្លាក់ចុះលឿនជាងការរំពឹងទុកដល់ទៅ ២.៩ ភាគរយនៅក្នុងត្រីមាសទី ៣ ដោយសារការចំណាយមូលធន និងការប្រើប្រាស់ ដែលជាកត្តាជំរុញសំខាន់នៃតម្រូវការក្នុងស្រុកដែលបានធ្លាក់ចុះ។

ការនាំចេញទៅកាន់ប្រទេសចិនរួមទាំងទំនិញដូចជាបន្ទះសៀគ្វីនិងម្ហូបអាហារបានធ្លាក់ចុះដល់ទៅ ៦០ ភាគរយដោយសារតែមានការហាមឃាត់នាំចូលរបស់ជប៉ុនដោយក្រុងប៉េកាំងលើអាហារសមុទ្រជប៉ុន និងផលិតផលមួយចំនួនផ្សេងទៀត។ ការនាំចេញអាហារសមុទ្រជប៉ុនទៅកាន់ប្រទេសចិនបានធ្លាក់ចុះមកនៅត្រឹម ៨.៦ ពាន់លានយ៉េន ស្មើនឹង ៥៩.៨ លានដុល្លារ នៅក្នុងខែវិច្ឆិកា ដែលជាចំនួនទាបបំផុតចាប់តាំងពីខែមករា។

ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ ១១,៩ ភាគរយមកទល់​និង​ខែ​វិច្ឆិកា ធៀប​នឹង​ការ​ព្យាករ​ជា​មធ្យម​ដែលមាន​ការ​ធ្លាក់​ចុះ ៨,៦ ភាគរយ។

សមតុល្យពាណិជ្ជកម្មមានឱនភាពចំនួន ៧៧៨.៩ ពាន់លានយ៉េនស្មើនឹង ៥.៤០ ពាន់លានដុល្លារ ធៀបនឹងការប៉ាន់ប្រមាណជាមធ្យមសម្រាប់កង្វះខាត ៩៦២.៤ ពាន់លានយ៉េន៕

(1 ដុល្លារ = 143.8700 យ៉េន)

ប្រភព៖ Reuters