សន្ដិសុខសង្គម

អ្នកណាដឹងពីកន្លែងលាក់ខ្លួនរបស់កូនមេធាវីសង្ស័យបើកឡានទំនើបបុកគេស្លាប់ហើយរត់គេចខ្លួននោះប្រាប់ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ផង!

ដោយ:សុខុម
ភ្នំពេញ:ក្រោយពីក្រុមគ្រួសារជនរងគ្រោះស្រែកទាមទាររកយុត្តិធម៌នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញចេញដីកាបញ្ជាឲ្យជនសង្ស័យបើកបរបុកមនុស្សស្លាប់ចូលខ្លួនទទួលទោសចំពោះមុខច្បាប់។


សូមរំលឹកថា កាលពីយប់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣កន្លងទៅនេះមានរថយន្តម៉ាកJeep មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963បើកយ៉ាងលឿនធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៧ពីជើងមកត្បួងបុកបុរសជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ-1DF-5396ក្នុងដំណើរមកដល់ផ្លូវ៥៦៦តែម្នាក់ឯងពីលិចមកកើត ឆ្លងផ្លូវបែកជាបួនផ្លូវ៣១៧កែងផ្លូវ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ក្រោយពីកើតហេតុភ្លាមអ្នកបើកបររថយន្តបានរត់គេចខ្លួនពុំទាន់ស្គាល់អត្តសញ្ញាណ។រីឯជនរងគ្រោះ ឈ្មោះ សៀងគីមហុង អាយុ២៩ឆ្នាំ រស់នៅផ្ទះលេខ១១អឺ០ ផ្លូវលេខ២៧ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។


បន្ទាប់ពីមានករណីខាងលើនេះកើតឡើងផ្ទុះការរិះគន់ខ្លាំងពីមហាជនរហូតស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគឺជាកូនប្រុសមេធាវីម្នាក់។សំណុំរឿងនេះបានទៅដល់ដៃតុលាការហើយ។តុលាការក៏បានចេញបញ្ជាឲ្យចូលខ្លួនទទួលខុសត្រូវផងដែរ។រីឯសមត្ថកិច្ចក៏បានដាក់បទបញ្ជាតាមរកចាប់ខ្លួនអ្នកបើកបររថយន្តទំនើបដើម្បីអនុវត្តតាមផ្លូវច្បាប់៕