សន្ដិសុខសង្គម

ប្រធានក្រុមប្រឹក្សានិងជាអនុប្រធានគណបក្សក្រុងប៉ោយប៉ែតធ្វើលិខិតសុំទោសចំពោះកំហុសឆ្គង់របស់ខ្លួន ក្រោយរិ:គន់ប៉ះពាល់កិត្តិយសអភិបាលខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ / បន្ទាយមានជ័យ

លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សានិងជាអនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែតធ្វើលិខិតសុំទោសគោរពផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងលិខិតលោក សាន ស៊ានហូ បានសរសេរដូច្នេះថា : “.ប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបាទបានប្រព្រឹត្តអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរដោយបានធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសបុកតាមគណនីរបស់ខ្ញុំបាទផ្ទាល់ និងតាមបទសម្ភាសរបស់សាព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាមានជ័យ ពិសេសធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយដែលបានសង្គ្រោះប្រជាជនកម្ពុជា និងកំពុងដឹកនាំប្រទេសជាតិកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ការអភិវឌ្ឍន៍ទៅមុខ និងមាន ការរីកចំរើនលើគ្រប់វិស័យ.”.។

លោកសាន ស៊ានហូ បានសរសេរបន្តថា :”.ខ្ញុំបាទមានការភ្ញាក់រលឹក និងដឹងពីកំហុសឆ្គងដែលខ្ញុំបាទបានប្រព្រឹត្ត។ ខ្ញុំបាទសូម គោរពសុំការខន្តីអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា មេត្តាលើកលែងទោសនូវកំហុសឆ្គងរបស់ខ្ញុំបាទ ខ្ញុំបាទសូមសន្យាថានឹងលុបចោលនូវសារសំលេង និងវិដេអូទាំងអស់របស់ខ្ញុំ និងបញ្ឈប់រាល់សកម្មភាព ទាំងឡាយណាដែលធ្វើប៉ះពាល់ដល់ថ្នាក់ដឹកនាំ សង្គមជាតិ និងសន្យាថាបន្តខិតខំប្រឹងប្រែង ចូលរួមអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត” ។
ជូនភ្ជាប់លិខិតនិងរូបថត របស់លោកសាន ស៊ាមហូ ]

លោកសាន ស៊ានហូ បានប្រាប់អ្នកយកព័ត៌មាន Cambodia Flash News (CFN) កាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣ ថា លោកនឹងរង់ចាំឆ្លើយបំភ្លឺបន្ថែមចំពោះក្រុមអធិការកិច្ចរឿងនេះ បើសិនជាមានការអញ្ជើញចុះទៅស្រាវជ្រាវរកការពិតនិងផ្តល់យុត្តិធម៌ចំពោះការឈឺចាប់របស់លោក ។

ប៉ុន្តែនៅរសៀលបន្ទាប់ ក៏ឃើញលោកសរសេរលិខិតសុំទោសនេះ ដែលជាសតិសម្បជ្ជ:ញ្ញ:និងមនសិការទាន់កាល:ទេស:និងស្ថានការណ៍របស់លោក ៕