អន្តរជាតិ

តុលាការអាមេរិកបង្គាប់ឲ្យ Binance បង់ប្រាក់ដល់ CFTCចំនួន ២.៧ ពាន់លានដុល្លារ

ប្រែសម្រួល៖ សហការី

វ៉ាស៊ីនតោន៖ កាលពីថ្ងៃចន្ទទីភ្នាក់ងារបាននិយាយថាតុលាការសហរដ្ឋអាមេរិកបានចេញដីកាជំទាស់នឹងការជួញដូរគ្រីបតូ Binance និងអតីតនាយកប្រតិបត្តិរបស់ខ្លួនគឺលោក Changpeng Zhao ដោយចេញដីកាបង្គាប់អនុលោមទៅតាមសេចក្តីសម្រេចរបស់គណៈកម្មការពាណិជ្ជកម្មអាមេរិក។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Zhao នឹងត្រូវតុលាការបង្គាប់ឲ្យបង់ប្រាក់ចំនួន ១៥០ លានដុល្លារចំណែក Binance នឹងត្រូវបង្គាប់ឲ្យបង់ប្រាក់ចំនួន ២.៧ ពាន់លានដុល្លារដល់ CFTC ។

ប្រភព៖ Reuters