ព័ត៌មានជាតិ

ខេត្តព្រះវិហារ-ខេត្តឧប៊ុនរាជធានីជំរុញបើកទៅជាច្រកទ្វាព្រំដែនអន្តរជាតិអានសេះ-អានម៉ា

ដោយ ៖ បន្ទាយ / ព្រំដែនកម្ពុជា ថៃ

ខេត្តព្រះវិហារប្រទេសកម្ពុជានិងខេត្តឧប៊ុនរាជធានីរបស់ថៃបានជំរុញអោយបើកទៅជាច្រកទ្វារព្រំដែនអន្តរជាតិអានសេះ-អានម៉ា ដែលជាច្រកទ្វារព្រំដែនអន្តរជាតិ១ទៀតនៅចុងខាងជើងប្រទេសកម្ពុជានិងចុងភាគឦសានប្រទេសថៃ ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម. ការអភិវឌ្ឍព្រំដែនសន្តិភាព មិត្តភាព សាមគ្គីភាព។

នេះបើតាមលោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា   និងលោកស៊ូផាសិទ្ធ កូចារឿនយុត អភិបាលខេត្តឧប៊ុនរាជធានី នៃព្រះរាជាណាចក្រថៃ បាននិយាយក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣ថា ការជំរុញបើកអោយដំណើរការច្រកទ្វាព្រំដែនអន្តរជាតិអានសេះ-អានម៉ា ដើម្បីបម្រើអោយវិស័យសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍព្រំដែនសន្តិភាព ។

កន្លងមកខេត្តទាំងពីរ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនតាមព្រំដែន ។

ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលបានចុះហត្ថលេខាអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ (JCR) លើកទី២ ការសម្របសម្រួលដល់ការធ្វើជំនួញ ផលិតផល កសិកម្មឆ្លងកាត់ព្រំដែន ។

និងការសម្របសម្រួលប្រជាពលរដ្ឋនៅព្រំដែនបាន ឆ្លងដែនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យស្រុកណាំយ៉ឺន និងមន្ទីរពេទ្យខេត្តឧប៊ុនរាជធានី

លោក គីម រិទ្ធី  ស្នើសុំឲ្យអាជ្ញាធរនៃខេត្តទាំង២ ត្រូវបន្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានឲ្យគ្នានូវរាល់សភាពការណ៍និងបាតុភាពបានកើតមានតាមព្រំដែន។

ជំរុញការបើកឲ្យដំណើរការច្រកព្រំដែនតំបន់អានសេះ-អានម៉ា រយ:ពេល៧ថ្ងៃក្នុងមួយសប្តាហ៍និងឈានទៅដំឡើងជាច្រកព្រំដែនអន្តរជាតិដែលអាចអោយពលរដ្ឋមានលិខិតឆ្លងដែនអាចឆ្លងកាត់ស្នាក់ នៅ ។នេះក៏យោងតាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។

លោក ស៊ូផាសិទ្ធ កូចារឿនយុត អភិបាលខេត្តឧប៊ុនរាជធានីបានថ្លែងថា ការស្នើសុំជំរុញការបើកឲ្យដំណើរការ ច្រកព្រំដែន អានសេះ-អានម៉ា ចំនួន ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងឈានទៅដំឡើងជាច្រកព្រំដែនអន្តរជាតិ ។

ភាគីទាំងពីរអះអាងថា នឹងស្នើសុំទៅក្រសួងមហាផ្ទៃកម្ពុជា-ថៃ ដើម្បីពន្លឿនការបើកឲ្យដំណើរការច្រកទ្វាមួយនេះ ៕