ព័ត៌មានជាតិ

ក្រសួងប្រកាសថាខេត្តចំនួន៥សីតុណ្ហភាពនឹងចុះត្រជាក់ដល់ទៅ១៥°c

ដោយ៖សុខុម
ភ្នំពេញ៖​បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាខេត្តចំនួន ៥ នៃប្រទេសកម្ពុជាសីតុណ្ហភាពនឹកចុះត្រជាក់រហូតដល់ទៅ១៥ºcចាប់ពីថ្ងៃទី២១ដល់២៤ ខែធ្នូឆ្នាំ២០២៣។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថាខេត្តទាំងប្រាំដែលរងសម្ពាធអាកាសធាតុចុះត្រជាក់ខ្លាំងជាងគេនោះរួមមានខេត្ត
មណ្ឌលគិរីខេត្តព្រះវិហារខេត្តឧត្តរមានជ័យខេត្តរតនៈគីរីនិងខេត្តប៉ៃលិន។ខេត្តទាំងនេះសីតុណ្ហភាពអប្បបរមាពី១៥ទៅ១៦°c។
ក្រៅពីនេះខេត្តបន្ទាយមានជ័យខេត្តបាត់ដំបងខេត្តសៀមរាបខេត្តពោធិ៍សាត់ខេត្តកំពង់ធំនិងខេត្តស្ទឹងត្រែងសីតុនហភាពអប្បបរមាពី១៧ទៅ១៩°c។
ដោយឡែកនៅរាជធានីភ្នំពេញនិងបណ្ដាលខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី២០ទៅ២៣°c។
រីឯនៅលើផ្ទៃសមុទ្រខ្យល់បក់មកពីទិសឦសានក្នុងល្បឿនលឿនពី៧ទៅ៩/វិនាទីនិងរលកសមុទ្រមានកម្ពស់ពី១,៥០-២០០ម៉ែត្រ៕