សន្ដិសុខសង្គម

រថយន្តក្រុងបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់បុរសម្នាក់

ដោយ៖សុខុម
ភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរបុកម៉ូតូកាលពីយប់ថ្ងៃទី ១៧ខែធ្នូឆ្នាំ២០២៣ នៅលើផ្លូវបេតុងទល់មុខវត្តកំពែង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យកម្មកររោងចក្រម្នាក់ស្លាប់នៅលើដងផ្លូវ។


សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ ព្រឹម ដា អាយុ២៣ឆ្នាំ រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាគេឃើញម៉ូតូមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1JZ-4225 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ពីកើតមកលិចក្នុងល្បឿនលឿន។ពេលជិះដល់ចំណុចកើតហេតុ ទល់មុខក្លោងទ្វាវត្តកំពែង ស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងពណ៌ខៀវពាក់ផ្លាកលេខ រដ្ឋ 37 3-0205 បើកក្នុងទិសដៅបញ្រ្ចាសគ្នាក្នុងល្បឿនលឿន។ទំនងជាវ៉ាក់អើគ្នា បុកពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់នៅនឹងកន្លែង។ ភ្លាមៗរថយន្តក្រុងមិនបានឈប់នោះទេ បន្តល្បឿនបើករត់ទៅមុខ តែត្រូវបានពលរដ្ឋតាមឃាត់តៃកុងប្រគល់ទៅឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាទរដ្ឋបាលសង្កាត់ព្រៃស៕