សន្ដិសុខសង្គម

រកឃើញកន្លែងលាក់ខ្លួនរបស់ជនសង្ស័យជាឃាតកកូនដើមសម្លាប់ឪពុកចុង

ដោយ:សុខុម
ពោធិ៍សាត់៖ជនសង្ស័យជាឃាតកកូនដើមសម្លាប់ឪពុកចុងនៅខេត្តបាត់ដំបងហើយរត់គេចមកលាក់ខ្លួនរស់នៅខេត្តពោធិ៍សាត់ត្រូវកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃស្រាវជ្រាវឃាត់ខ្លួនបានហើយកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣។


សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្រុម ទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី “ឃាតកម្ម” មួយកើតឡើង ដែលបង្កឡើងដោយឈ្មោះ វណ្ណាវី វិជ្ចានៈ ភេទប្រុស អាយុ ៣០ឆ្នាំត្រូវជាកូនដើម។


ជនសង្ស័យ បានយកកាំបិតសចិតបន្លែចាក់សម្លាប់ជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ ៦៥ឆ្នាំបណ្តាលអោយស្លាប់នឹងកន្លែងកើតហេតុ។
ករណីឃាតកម្មខាងលើនេះផ្ដើមចេញមកពីទំនាស់គ្រួសារ។


ក្រោយពេលឃាត់ខ្លួននាយកដ្ឋានធ្វើការនាំខ្លួនជនសង្ស័យ ទៅសាកសួរនៅនាយដ្ឋាន ដើម្បីបំពេញនីតិវិធីប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី និងផ្តន្ទាទោសតាមច្បាប់៕