កីឡា

Spurs ឈ្នះ 2-0 លើ Forest ដើម្បីបន្តឈរកំពូលតារាងទាំងបួន

ប្រទេសអង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះលើក្រុម Nottingham Forest ក្នុងលទ្ធផល 2-0 ក្រៅដីជាមួយនឹងការស៊ុតបញ្ចូលទីដោយ Richarlison និង Dejan Kulusevski សម្រាប់ការទទួលជ័យជម្នះជាលើកទីពីរដែលបានជំរុញឱ្យពួកគេខិតទៅជិតក្រុមកំពូលទាំងបួននៅ Premier League កាលពីថ្ងៃសុក្រ បើទោះបីជាពួកគេមានខ្សែបម្រើ Yves Bissouma ត្រូវបានបណ្តេញចេញនៅចុងម៉ោងក៏ដោយ។

ក្រុម Spurs របស់ Ange Postecoglou បានចាប់ផ្តើមរដូវកាលនេះក្នុងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ មុនពេលត្រូវបានរំខានដោយរបួស ប៉ុន្តែបានត្រឡប់មកវិញជាមួយនឹងជ័យជម្នះ 4-1 លើក្រុម Newcastle United ក្នុងផ្ទះ និងតាមពីក្រោយដោយជ័យជម្នះក្នុងការប្រកួតដ៏លំបាកមួយនៅឯ City Ground ៕