អន្តរជាតិ

SpaceX ប្រកាសយកថ្ងៃ២៨ធ្នូបាញ់បង្ហោះយានអវកាស X-37B ស៊ើបការណ៍សម្ងាត់របស់យោធាអាមេរិក

ប្រែសម្រួល៖ សហការី

ក្រុមហ៊ុន SpaceX បានប្រកាសថា ខ្លួននឹងកំណត់យកថ្ងៃព្រហស្បតិ៍ ទី ២៨ ខែធ្នូ សម្រាប់ធ្វើការបាញ់បង្ហោះយានអវកាសមនុស្សយន្ត X-37B ស៊ើបការណ៍សម្ងាត់របស់យោធាសហរដ្ឋអាមេរិកដែលជាបេសកកម្មទីប្រាំពីររបស់ខ្លួនទៅកាន់គន្លងគោចរ។

ក្រុមហ៊ុន SpaceX បាននិយាយនៅក្នុងការបង្ហោះសារនៅលើ X កាលពីថ្ងៃសុក្រថា “ឥឡូវនេះខ្លួនត្រូវកំណត់យកថ្ងៃព្រហស្បតិ៍ទី ២៨ ធ្នូសម្រាប់ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Falcon Heavy ចេញពីរដ្ឋផ្លរីដាដើម្បីចម្លងយកយាន USSF-52 ទៅកាន់គន្លងដារវិថី”។ ក្រុមហ៊ុន SpaceX បាននិយាយនៅក្នុងការបង្ហោះសារនៅលើ X កាលពីថ្ងៃសុក្របន្ទាប់ពីមានការខកខានបាញ់បង្ហោះកាលពីដើមសប្តាហ៍នេះដើម្បីធ្វើការត្រួតពិនិត្យប្រព័ន្ធបញ្ជាបន្ថែមទៀត។

គម្រោងផែនការដើមដំបូងបង្អស់ក្នុងការបាញ់បង្ហោះយានអវកាសទៅកាន់គន្លងគោចរដែលបានគ្រោងធ្វើកាលពីល្ងាចថ្ងៃអាទិត្យត្រូវបានលុបចោលដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផលនៅឯ Cape Canaveral រដ្ឋ Florida ៕

ប្រភព៖ Reuters