កីឡា

Kloppនិយាយថា Liverpool នឹងមិនឃើញឈ្នះ ៧-០ លើ Man Utd ម្តងទៀតនោះទេ

ប្រែសម្រួល៖ បញ្ញា

លោក Juergen Klopp អ្នកចាត់ការទូទៅរបស់Liverpool បាននិយាយថាជ័យជម្នះ ៧-០ របស់ Liverpool លើក្រុម Manchester United នៅកីឡាដ្ឋាន Anfield ក្នុងរដូវកាលមុន គឺជាលទ្ធផលមួយដែលមានតែម្តងនៅក្នុងមួយជីវិតហើយវានឹងមិនកើតឡើងម្តងទៀតនោះទេ ប៉ុន្តែគាត់បានសន្យាថាការប្រកួតនៅថ្ងៃអាទិត្យនេះនឹងធ្វើឲ្យពិសេសបំផុតមួយ។

ក្លិប United របស់ Erik ten Hag បានហក់ឡើងខ្ពស់ក្រោយពីបានឈ្នះពាន League Cup នៅក្នុងដូវកាលមុន ដើម្បីបញ្ចប់ភាពជាប់គាំងក្នុងការទទួលបានពានរង្វាន់អស់រយៈពេល ៦ ឆ្នាំ ប៉ុន្តែក្រោយមកបានធ្លាក់ចុះវិញនៅមួយសប្តាហ៍ក្រោយមកក្នុងខណ:ពេលដែល Liverpool ធ្វើឲ្យក្រុម Old Trafford រងបរាជ័យដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់រយៈពេល ៩២ ឆ្នាំកន្លងមក។

សម្រាប់”លទ្ធផល ៧-០ ដែលយើងបានដឹងនៅថ្ងៃនេះគឺជាលទ្ធផលដ៏ចម្លែកដែលកើតឡើងតែម្តងគត់ក្នុងមួយជីវិតរបស់ Liverpool ។ ហើយប្រសិនបើជួយអ្នកណាម្នាក់ក្នុងការប្រកួតបន្ទាប់នោះច្បាស់ជាជួយឲ្យក្រុមនោះចាញ់ ៧-០ ហើយគឺមិនមែនជួយឲ្យឈ្នះ ៧-០ ទៀតនោះទេ។ នេះជាសម្តីរបស់លោក Klopp ដែលបានប្រាប់អ្នកសារព័ត៌មានដូច្នេះ។

“ប្រសិនបើអ្នកយករឿងនេះមកពិចារណានោះយើងគ្រាន់តែដឹងថាវាជាការប្រកួតបាល់ទាត់ជាមួយគូប្រជែង ដែលជាគូប្រជែងប្រវត្តិសាស្ត្ររបស់ Liverpool FC នៅក្នុងផ្ទះខ្លួន នៃទីលានកីឡាដ្ឋាន Anfield ។

“នោះត្រូវតែធ្វើឲ្យវាក្លាយជាការប្រកួតដ៏ពិសេស នោះហើយគឺជាអ្វីដែលខ្ញុំចង់ឃើញការលេងរបស់ពួកយើង។

Liverpool ឈាន​ទៅ​ប្រកួតនៅ​ចុង​សប្តាហ៍នេះ​ក្នុង​នាម​ជា​ក្រុម​នាំ​មុខ​ក្នុង​ក្រប​ខ័ណ្ឌ Premier League ខណៈ ​​Man Utd ឈរ​នៅលេខរៀងទី​៦ មានតែ​១០​ពិន្ទុរត់​តាម​ពី​ក្រោយ។ United ធ្លាក់ទម្រង់លេងយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយឈ្នះបានតែមួយប្រកួតក្នុងការប្រកួតចំនួន ៥ ចុងក្រោយរបស់ពួកគេ។

Ten Hag ក៏ខិតខំត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ បន្ទាប់ពីក្រុមរបស់គាត់ធ្លាក់ចេញពីការប្រកួតជើងឯកប្រចាំទ្វីបអឺរ៉ុប ដោយធ្លាក់មកបាតតារាងក្នុងពូល Champions League ប៉ុន្តែ Klopp អ្នកចាត់ការទូទៅរបស់Liverpool មានអារម្មណ៍ថា United គឺវាយលុកខ្លាំង នៅពេលដែលគេទាល់ច្រក។

លោក Klopp បាននិយាយថា “ខ្ញុំមិនចូលចិត្តនិយាយអាក្រក់ទាក់ទងនឹងរឿងទាំងអស់នេះទេ ការនិយាយកាន់តែអាក្រក់នាំឲ្យពួកគេខិតខំបង្ហាញសមត្ថភាពកាន់តែខ្លាំង។

ខ្ញុំធ្វើតាមទស្សនៈរបស់យើងថាយើងនឹងផ្តោតឲ្យបានល្អ ១០០ ភាគរយលើសមត្ថភាពដែលយើងមានហើយធ្វើឲ្យបានត្រឹមត្រូវប៉ុន្តែវាជារឿងធម្មតាទេយើងជាមនុស្សតែងតែមានអ្នករំខាន។

Liverpool ឈរនៅលើកំពូលតារាងនៃពូល Europa League លោក Klopp បានសម្រាកកីឡាករសំខាន់ៗសម្រាប់ការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ ដោយចាញ់ ២-១ នៅ Union St Gilloise ។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះបាននិយាយថាការបង្វឹកកីឡាករគឺមានសារៈសំខាន់ជាមួយនឹងការប្រកួត League Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយក្រុម West Ham United នៅថ្ងៃពុធ ចំណែកគូប្រជែងដណ្តើមជើងឯក Arsenal ក៏មកលេងនៅ Anfield នៅចុងសប្តាហ៍បន្ទាប់។

គាត់បាននិយាយថា “ខ្ញុំមិនប្រាកដថាអាចមានកាលវិភាគផ្សេងទៀតនោះទេ” ។

“ពួកគេនឹងឆ្លងវគ្គផ្តាច់ព្រ័ត្រនៅក្នុងខែធ្នូនេះ”៕

ប្រភព៖ Reuters