កីឡា

Arteta រងនូវសម្ពាធខណៈដែលគាត់ច្រានចោលការចោទប្រកាន់របស់ FA

ប្រែសម្រួល៖ បញ្ញា

លោក Mikel Arteta គ្រូបង្វឹករបស់ក្រុម Arsenal បាននិយាយថាគាត់បានពន្យល់អ្នកគ្រប់គ្រងពីការងនូវសម្ពាធដែលគាត់បានការពារប្រឆាំងនឹងការចោទប្រកាន់របស់ FA ចំពោះការធ្វើអត្ថាធិប្បាយរបស់គាត់នៅក្រោយការប្រកួតបន្ទាប់ពីចាញ់ Newcastle United ។

Arteta បានរួចផុតពីការដាក់ទណ្ឌកម្ម នៅក្នុងពេលដែលគណៈកម្មការឯករាជ្យរបស់ FA បានរកឃើញកំហុសហើយធ្វើការចោទប្រកាន់ពីបទប្រព្រឹត្តខុសដែលមិនត្រូវបានគេបញ្ជាក់ច្បាស់លាស់នោះទេ បន្ទាប់ពីគាត់បានចាត់ទុកការសម្រេចចិត្តដែលមិនច្រានចោលលទ្ធផលឈ្នះដ៏ចម្រូងចម្រាសរបស់ Newcastle ទល់នឹង Arsenal កាលពីខែមុនដែលគាត់បានចាត់ទុកថាជាការអាម៉ាស់។

Arteta បានប្រាប់អ្នកយកព័ត៌មាននៅមុនបើកការប្រកួតនៅថ្ងៃអាទិត្យជាមួយ Brighton & Hove ថា “ជាដំណើរការដ៏ល្អមួយដែលបានផ្តល់ឱកាសដល់ពួកគេពន្យល់ពីចំណាប់អារម្មណ៍ក៏ដូចជាខ្លួនខ្ញុំផ្ទាល់នូវហេតុផលដែលកើតឡើងនៅពីក្រោយឆាក ហើយយោងតាមលទ្ធផលនេះខ្ញុំមិនគួត្រូវបានចោទប្រកាន់នោះទេហើយយើងបានច្រានចោលការចោទប្រកាន់នេះក្នុងលក្ខណ:ស្ថាបនាដើម្បីស្វែងរកយុត្តិធម៌”។

“នៅពេលដែលខ្ញុំបានពន្យល់ពីអារម្មណ៍ក្នុងនាមជាអ្នកគ្រប់គ្រងនៅពេលខ្លះត្រូវទទួលរងសម្ពាធក្នុងខណ:ពេលដែលយើងខិតខំស្វែងរកព័ត៌មានលម្អិតដែលមានសារៈសំខាន់សម្រាប់ការងាររបស់យើងជា ការពិតណាស់កាលពីឆ្នាំមុនមានអ្នកគ្រប់គ្រងដល់ទៅ ១៤ នាក់បានបាត់បង់ការងារដោយសាតែមានរឿងដ៏មិនគួរឲ្យជឿមួយចំនួយបានកើតឡើងចំពោះពួកគេ។

Arsenal ធ្លាក់​មកនៅលេខ​២​ក្នុង​លីគ​រត់តាម​ពី​ក្រោយ Liverpool ក្រោយ​ចាញ់ Aston Villa កាល​ពី​ចុង​សប្តាហ៍​មុន។

នៅមុនពេលធ្វើដំណើររបស់ Brighton លោក Arteta កំពុងស្វែងរកសមាជិកក្រុមរបស់គាត់ឲ្យត្រលប់មកវិញដោយនិយាយថាពួកគេត្រូវតែលេងឲ្យ “មានប្រសិទ្ធភាព” ទល់នឹងក្រុមរបស់ Roberto De Zerbi ដែលឈ្នះ ៣-០ នៅកីឡដ្ឋាន Emirates កាលពីរដូវកាលមុនហើយបានទម្លាក់ក្រុម Arsenal ។

“យើងនឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាពរបស់យើង យើងចង់ឈ្នះ ហើយក្រុមយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីយកឈ្នះការប្រកួតនេះ។ យើងជាក្រុមដែលលេងបានល្អជាងគេ ហើយគួរតែឈ្នះការប្រកួតនេះ” Arteta បានបន្ថែមដូច្នេះ៕

ប្រភព៖ Reuters