អន្តរជាតិ

អ៊ុយក្រែនដាក់ប្រធានវិហារព្រះគ្រិស្តសាសនាអូស្សូដក់ក្នុងបញ្ជីតាមចាប់ខ្លួនខ្លាំងជាងគេបំផុត

ប្រែសម្រួល៖សហការី

កាលពីថ្ងៃសុក្រ ទី ១៥ ខែធ្នូ ក្រសួងមហាផ្ទៃរបស់អ៊ុយក្រែនបានសម្រេចដាក់ប្រធានវិហារព្រះគ្រិស្តសាសនាអូស្សូដក់របស់ខ្លួនដែលគាំទ្រសង្គ្រាមរុស្សីនៅអ៊ុយក្រែនទៅក្នុងបញ្ជីតាមស្វែងរកចាប់ខ្លួន។

វិធានការ​នេះត្រូវបានគេសន្និដ្ឋាន​ថាគ្រាន់តែជា​និមិត្ត​រូបតែប៉ុណ្ណោះ ខណៈដែល​អយ្យការបស់រុស្ស៊ីអះអាងថាបព្វជិត Kirill ​ដែលជា​ប្រធានវិហារព្រះគ្រិស្តអូស្សូដក់មិន​គួរងការគម្រាមចាប់ខ្លួន​នោះទេ។ នេះ​ជា​យុទ្ធសាស្ត្រ​ចុងក្រោយ​បំផុតនៅ​ក្នុង​យុទ្ធនាការ​របស់​អ៊ុយក្រែន​ដើម្បីរិះរកវិធីបន្សាប​ឥទ្ធិពល​បូជាចារ្យគ្រិស្តសាសនាអូស្សូដក់​ក្រោមការ​ចោទ​ប្រកាន់​ថា​រលោកមាន​ទំនាក់ទំនងយ៉ាង​ជិតស្និទ្ធ​ជាមួយរដ្ឋាភិបាល​រុស្ស៊ីដែលបង្កសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនធ្វើឲ្យប្រជាជនអ៊ុយក្រែនរងទុក្ខវេទនា។

ការប្រកាសឈ្មោះបូជាចារ្យគ្រិស្តសាសនាអូស្សូដក់​នៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់ក្រសួងយុត្តិធម៌អ៊ុយក្រែនត្រូវបានកំណត់អត្តសញ្ញាណថាបព្វជិត Kirill ដែលជាបូជាចារ្យគ្រិស្តសាសនា​អូស្សូដក់ហើយចាប់ពីពេលនោះមកបព្វជិត Kirill បានលាក់ខ្លួនដើម្បីគេចពីការស៊ើបអង្កេតនៅមុនពេលកាត់ក្តី”។ គេនិយាយថាគាត់បាន “បាត់ខ្លួន” ចាប់តាំងពីថ្ងៃទី ១១ ខែវិច្ឆិកា។

គ្រិស្តសាសនាអូស្សូដក់ គឺជាសាសនាដ៏លេចធ្លោមួយនៅក្នុងប្រទេសអ៊ុយក្រែន ហើយអាជ្ញាធរក្នុងទីក្រុងគៀវ បានបើកសំណុំរឿងប្រឆាំងនឹងបព្វជិត Kirill រូបនេះដោយចោទថាលោកមានទំនាក់ទំនងជាមួយសាខានៃព្រះវិហារគ្រិស្តសាសនាអូស្សូដក់ដែលជាព្រះវិហារគ្រិស្តសាសនារបស់រុស្ស៊ី ។

សភានៅទីក្រុង Kyiv កំពុងពិចារណាលើច្បាប់ហាមប្រាមការបើកសាខាព្រះវិហារគ្រិស្តសាសនាដោយសារមានការបាត់ខ្លួនអ្នកកាន់សាសនាគ្រឹស្តរបស់ខ្លួនជាច្រើននាក់គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។ ព្រះវិហារគ្រិស្តបាននិយាយថាពួកគេបានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយក្រុងមូស្គូតាំងពីខែឧសភា ឆ្នាំ ២០២២។

ភ្នាក់ងារសន្តិសុខ SBU របស់អ៊ុយក្រែនកាលពីខែមុនបានចេញឯកសារមួយដែលនិយាយថាបព្វជិត Kirill “បានរំលោភលើអធិបតេយ្យភាពអ៊ុយក្រែន” ដោយសាតែគុណតម្លៃនៃមុខតំណែងរបស់គាត់ជា បូជាចារ្យ”ធ្វើឲ្យគាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយមេដឹកនាំយោធា និងនយោបាយរបស់ប្រទេសរុស្ស៊ី” ។

ភ្នាក់ងារសន្តិសុខបានបើកសំណុំរឿងព្រហ្មទណ្ឌរាប់សិបករណី រួមទាំងការចោទប្រកាន់ពីបទក្បត់ជាតិប្រឆាំងនឹងបូជាចារ្យ និងមន្ត្រីមួយចំនួនដែលមានទំនាក់ទំនងជាមួយសាខាព្រះវិហារគ្រឹស្តសាសនាដែលជាប់ពាក់ព័ន្ធនឹងក្រុងម៉ូស្គូ។

បព្វជិតKirill បាន​បរិហារ​អំពីសកម្មភាព​ទាំង​នោះ ហើយ​បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​​នៅ​ទូទាំង​ពិភពលោក​ឲ្យ​បញ្ឈប់​ទង្វើ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹងបព្វជិត​គ្រឹស្តសាសនា។

បព្វជិតជាន់ខ្ពស់ប្រចាំព្រះវិហារគ្រឹស្តសាសនារុស្ស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីថា ការដាក់បព្វជិត Kirill ទៅក្នុងបញ្ជីតាមចាប់ខ្លួនគឺជា “ទង្វើកំសាកដ៏គួរឲ្យអស់សំណើច” ។

វ្ល៉ាឌីមៀ ឡេហ្គូដា ដែលជាអ្នកទទួលខុសត្រូវកិច្ចការទំនាក់ទំនងជាមួយព្រះវិហារគ្រឹស្តសាសនាផ្សេងៗទៀត បានប្រាប់ RIA ថា អាជ្ញាធរអ៊ុយក្រែនមានទោសពីបទ “រំលោភច្បាប់ និងប៉ុនប៉ងបំភិតបំភ័យអ្នកកាន់សាសនាគ្រឹស្ត”៕

ប្រភព៖ Reuters/ac