សេដ្ឋកិច្ច

លែង”ស្តេចត្រីរាជញី ទម្ងន់១៦៣ គីឡូក្រាម ឈ្មោះ “នារីរ័ត្នត្បូងឃ្មុំ”ចូលក្នុងទន្លេមេគង្គ

ដោយ៖សុខុម

ត្បូងឃ្មុំ៖មន្ត្រីជំនាញពាក់ព័ន្ធដោះលែងត្រីរាជញីមួយក្បាលមានទម្ងន់ដល់ទៅ១៦៣គីឡូក្រាមចូលទៅក្នុងទឹកទន្លេធម្មជាតិវិញនៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣។

រូបថត៖ របស់ផេករដ្ឋបាលជលផលខេត្តត្បូងឃ្មុំ

ពិធីលែងស្ដេចត្រីរាជមួយក្បាលនោះគឺមានការចូលរួមពីលោកលោក សយ ស៑ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ និងមន្ត្រីខណ្ឌក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប (IFreDI) នៃរដ្ឋបាលជលផល  នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ យោធាភូមិភាគ២ ប្រជាពលរដ្ឋ និងក្រុមការងារអច្ឆរិយៈភាពនៃទន្លេមេគង្គ (Wonder of the Mekong) ។

រូបថត៖ របស់ផេករដ្ឋបាលជលផលខេត្តត្បូងឃ្មុំ

មន្ត្រីបានបញ្ជាក់ថាត្រីរាជញីមួយក្បាលមានទំងន់ ១៦៣គីឡូក្រាម ប្រវែងដងខ្លួន ២.២៥ម៉ែត្រចាប់បានដោយអ្នកនេសាទម្នាក់ ឈ្មោះ ស៊េន យ៉ាក់កូប រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ក្រោយពីនេសាទបានប្រគល់ទៅឲ្យជំនាញ។

រូបថត៖ របស់ផេករដ្ឋបាលជលផលខេត្តត្បូងឃ្មុំ

មន្ត្រីបានឲ្យដឹងទៀតថាមុនពេលដោះលែងត្រីរាជញីនេះគេដាក់ឱ្យមានឈ្មោះថា “នារីរ័ត្នត្បូងឃ្មុំ”ដើម្បីជាសញ្ញាសម្គាល់។បន្ទាប់មកក្រុមការងារបំពាក់ស្លាកដើម្បីតាមដានចរាចរផ្លាស់ទីរបស់ត្រីរួចលែងចូលទៅក្នុងទឹកធម្មជាតិវិញ៕

រូបថត៖ របស់ផេករដ្ឋបាលជលផលខេត្តត្បូងឃ្មុំ