សន្ដិសុខសង្គម

លង់ទឹកស្លាប់រកឃើញសព៣នាក់និងពីរនាក់ទៀតកំពុងបាត់ខ្លួន

ដោយ:សុខុម
បាត់ដំបង :សិស្សសាលាប្រុសស្រី ចំនួន៦នាក់ រៀននៅវិទ្យាល័យស្ដៅសន្តិភាពនាំគ្នាមកលេងទឹកស្ទឹងបែរជាលង់ស្លាប់ដល់ទៅ៥នាក់កាលពីវេលាម៉ោង១១ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ស្ថិតនៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។


ប្រភពបានឲ្យដឹងថាក្នុងចំណោមសិស្សប្រាំមួយនាក់មានសិស្សចំនួន៥នាក់បានលង់ទឹកប៉ុន្តែរកឃើញសពបីនាក់ហើយនៅពីរនាក់ទៀតកំពុងបាត់ខ្លួន។
ក្រុមគ្រួសារសាច់ញាតិ សមត្ថកិច្ច អាជ្ញាធរ កំពុងបន្តស្វែងរកអ្នកបាត់ខ្លួននោះ ៕