សន្ដិសុខសង្គម

រថយន្តអ្នកកាសែតបើកលឿនក្រឡាប់ស្លាប់២នាក់និងរបួសធ្ងន់២នាក់

ដោយ:សុខុម
ស្ទឹងត្រែង:រថយន្តមួយគ្រឿងមាន logo អ្នកសារព័ត៌មានបានក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់និងពីរនាក់ទៀតរងរបួសធន់កាលពីម៉ោងជាង១០យប់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៣នៅលើកំណាត់ផ្លូវជាតិលេខ៧ចំណុចអូរខ្លុងភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែង។


ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថារថយន្តដែលគ្រោះថ្នាក់ខាងលើបើកបរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុក៏បានផ្ទុះកង់រេចង្កូតជ្រុលក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុចំនួនពីរនាក់និងពីរនាក់ទៀតរងរបួសធ្ងន់។


ប្រភពបានឱ្យដឹងទៀតថាអ្នកបើកបរនិងអ្នករូមដំណើរក្នុងរថយន្តគ្រោះថ្នាក់នោះសរុបចំនួន៥នាក់មានម្នាក់រងរបួសស្រាល។
ប្រភពបានឱ្យដឹងទៀតថារថយន្តរបស់អ្នកកាសែតមុនពេលកើតហេតុគឺម្ចាស់បានយកទៅដាក់បញ្ចាំ។អ្នកទទួលបញ្ចាំរថយន្តនិងមនុស្សផ្សេងទៀតគឺជាអ្នកបើកចេញពីក្រុងស្ទឹងត្រែងគោលបំណងទៅផ្ទះនៅខាងភ្នំខៀវមិនទាន់ដល់ផ្ទះផងក៏ជួបគ្រោះថ្នាក់ខាងលើ។


ប្រភពបានឱ្យដឹងទៀតថាភ្លាមៗគេពុំទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទាំងអស់នោះនៅឡើយ។

បើទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងស៊ើបអង្កេតលើករណីដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍៕