សន្ដិសុខសង្គម

រថភ្លើង២ខ្សែបានបុកគ្នាបណ្តាលឲ្យផ្នែកខ្លះធ្នាក់ពីផ្លូវពេលធ្វើដំណើរដល់ចំណុចក្បែរស្ថានីយដំណាក់ចង្អើរ

កែប: រថភ្លើង២ខ្សែបានបុកគ្នាបណ្តាលក្បាលម៉ាស៊ីនមួយ និងទូផ្ទុកទំនិញមួយធ្លាក់ចេញពីផ្លូវពេលធ្វើដំណើរច្រាសទិសមកដល់ចំណុចស្ថាននីយដំណាក់ចង្អើរ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។

តាមការប្រាប់ឲ្យដឹងពីមន្ត្រីនគរបាលចរាចរណ៍ខេត្តកែបថា នាវេលាម៉ោង៥ និង៥១០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ មានករណីគ្រោះថ្នាក់លើផ្លូវដែករវាងរថភ្លើង២ខ្សែពេលធ្វើដំណើរច្រាសទិសគ្នាមកដល់ចំណុចPK១៤៨ ខាងកើតស្ថានីយដំណាក់ចង្អើរស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។ ទោះមិនមាននរណារងគ្រោះក្តី តែក្បាលរថភ្លើងមកពីខេត្តព្រះសីហនុលេខ៦៦៩៧ និងទូផ្ទុកទំនិញមួយបន្ទប់បានធ្លាក់ចេញពីផ្លូវ។ ចំណែកខ្សែរថភ្លើងមកពីរាជធានីភ្នំពេញបានបន្តដំណើរទៅខេត្តព្រះសីហនុជាធម្មតាក្រោយកើតហេតុការណ៍នេះ៕