អន្តរជាតិ

មនុស្សជាង ១៤០ នាក់ត្រូវបានចាប់ខ្លួនជុំវិញការបំផ្លិចបំផ្លាញរថភ្លើងក្រោមដីនៅទីក្រុង Amsterdam

ប្រែសម្រួល៖សហការី

ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកគាំទ្រជាង ១៤០ នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Amsterdam ពីបទបំផ្លិចបំផ្លាញរថភ្លើងក្រោមដី នៅមុនពេល Ajax Amsterdam ឈ្នះ ៣-១ Europa League លើ AEK Athens ។

ក្រុមអ្នកគាំទ្របាល់ទាត់ទាំងសងខាងបានប៉ះទង្គិចគ្នា បន្ទាប់ពីរថភ្លើងដែលមានអ្នកដំណើរគាំទ្រក្លិបរៀងៗខ្លួនបានឈប់នៅក្បែរគ្នា ដែលខណ:ពេលនោះក្រុមម្ខាងទៀតកំពុងតែធ្វើដំណើរទៅកាន់ទីលានកីឡដ្ឋាន។

អ្នកគាំទ្របាល់ទាត់ទាំងសងខាងក៏បានប៉ះទង្គិចជាមួយប៉ូលោសនៅកណ្តាលទីក្រុងផងដែរ។

បន្ទាប់ពីឧបទ្ទវហេតុនេះ ស្ថានីយមួយត្រូវបានជម្លៀសរថភ្លើងចេញ ដើម្បីធានាថារថភ្លើងដែលមានអ្នកគាំទ្រ AEK អាចឆ្លងកាត់បានដោយសុវត្ថិភាព នេះបើយោងតាមការផ្សាយរបស់ NOS ជាសាធារណៈរបស់ប្រទេសហូឡង់។

លោក Femke Halsema ដែលជាអភិបាលក្រុង Amsterdam ត្រូវបានដកស្រង់សម្តីដោយ NOS បាននិយាយថាឧប្បត្តិហេតុនេះគឺ “ដោយសារតែនៅក្នុងរាត្រីប្រកួតបាល់ទាត់ដ៏រំភើបនោះមានអ្នកគាំទ្រ Ajax ធ្វើការអបអរសាទរខ្លាំងហួសហេតុពេក” ។

បញ្ហាហ្វូងមនុស្សចេញមកគាំទ្រក្រុមបាល់ទាត់ម្ខាងៗបានបង្កនូវអំពើហិង្សាបានជះឥទ្ធិពលដល់ការប្រកួតបាល់ទាត់ហូឡង់ជាច្រើនដងរួចមកហើយនៅក្នុងឆ្នាំនេះ ហេតុនេះហើយបានជាការប្រកួតលីកត្រូវបានខកខានកាលពីខែមេសា និងខែឧសភា បន្ទាប់ពីមានការគប់ដុំថ្មរួមទាំងគប់គ្រាប់បែកផ្សែងដាក់ទីលានប្រកួតដោយអ្នកទស្សនា៕

ប្រភព៖ Reuters