អន្តរជាតិ

ចិនដាក់បម្រាមដល់និយោជិតរបស់ខ្លួនមិនឲ្យប្រើiPhone Apple នៅក្នុងកន្លែងធ្វើការ

ប្រែសម្រួល៖សហការី

កាលពីថ្ងៃសុក្រទីភ្នាក់ងារព័ត៌មាន Bloomberg បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់សម្តីអ្នកដែលដឹងពីរឿងនេះថា ទីភ្នាក់ងារចិនជាច្រើន និងក្រុមហ៊ុនគាំទ្រដោយរដ្ឋនៅទូទាំងប្រទេសបានហាមឃាត់បុគ្គលិករបស់ខ្លួនមិនឲ្យប្រើប្រាស់ iPhones Apple និងឧបករណ៍បរទេសផ្សេងទៀតនៅក្នុងកន្លែងធ្វើការដាច់ខាត។

ជាងមួយទស្សវត្សរ៍មកហើយ ប្រទេសចិនកំពុងខិតខំប្រឹងប្រែងការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ដោយដាក់ឲ្យក្រុមហ៊ុនពាក់ព័ន្ធរបស់រដ្ឋដូចជាធនាគារផ្លាស់ប្តូរប្រើកម្មវិធីក្នុងស្រុករបស់ខ្លួន និងលើកកម្ពស់ការផលិតបន្ទះឈីប semiconductor នៅក្នុងស្រុកឲ្យបានកាន់តែច្រើនឡើងថែមទៀត។

បើយោងតាមរបាយការណ៍របស់ Bloomberg News បាននិយាយថា ក្រុមហ៊ុនរដ្ឋជាច្រើន និងនាយកដ្ឋានរដ្ឋាភិបាលនៅទូទាំងខេត្តនាៗយ៉ាងហោចណាស់ចំនួនប្រាំបីបានណែនាំនិយោជិតរបស់ខ្លួនក្នុងរយៈពេលមួយខែឬពីរខែមុនដើម្បីឲ្យពួកគេអាចចាប់ផ្តើមប្រើប្រាស់ផលិតផលដែលមានម៉ាកយីហោក្នុងស្រុក។

ក្រុមហ៊ុន Apple មិន​បានធ្វើការ​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំធ្វើ​អត្ថាធិប្បាយ​របស់ Reuters នោះទេ។

របាយការណ៍របស់ Bloomberg News បាននិយាយថានៅក្នុងខែធ្នូ ក្រុមហ៊ុន និងទីភ្នាក់ងារតូចៗនៅក្នុងទីក្រុងតាមខេត្តនាៗរួមមាន Zhejiang, Shandong, Liaoning និងកណ្តាលទីក្រុង Hebei ដែលជារោងចក្រផលិត iPhone ដ៏ធំបំផុតរបស់ពិភពលោកក៏បានចេញសេចក្តីណែនាំដោយផ្ទាល់មាត់ដល់និយោជិតរបស់ពួកគេ។

Reuters បានរាយការណ៍កាលពីខែកញ្ញាថា បុគ្គលិកយ៉ាងហោចណាស់នៅក្នុងក្រសួងចំនួនបី និងស្ថាប័នរដ្ឋាភិបាលទាំងអស់ត្រូវបានហាមមិនឲ្យប្រើ iPhone នៅក្នុងកន្លែងធ្វើការ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះតិចតួចគឺ ១៩៦.៥០ ដុល្លារអាមេរិកក្នុងមួយហ៊ុននៅក្នុងការជួញដូរលើទីផ្សារ៕

ប្រភព៖ Reuters