សន្ដិសុខសង្គម

ស្គាលអត្តសញ្ញាណអ្នកបើករថយន្ដទំនើបម៉ាកJeep overland បុកមនុស្សស្លាប់ជាប្រពន្ធមេធាវី

ភ្នំពេញ ៖ រថយន្ដ Jeep overland ពណ៌ខ្មៅ  មួយគ្រឿង  ពាក់ផ្លាក លេខ  2CB-9963 ភ្នំពេញ  ដែលបានបើកបុកបុរស អ្នកជិះម៉ូតូ ម្នាក់ បណ្ដាលអោយ ស្លាប់ ភ្លាមៗ នៅ នឹងកន្លែង រួចរត់គេចខ្លួននោះត្រូវបានគេស្គាស់ម្ចាស់ហើយគឺជាភរិយាលោកមេធាវីម្នាក់ ។

សូមបញ្ជាក់ថា៖ រថយន្ដ  Jeep overland ពណ៌ខ្មៅ  មួយគ្រឿង  ពាក់ ផ្លាក លេខ  2CB-9963 ភ្នំពេញ  បានបើកបុក អ្នកជិះម៉ូតូ ម្នាក់  បណ្ដាលអោយ ស្លាប់ ភ្លាមៗ នៅ នឹងកន្លែង កើតហេតុ  កាល ពី យប់ ថ្ងៃ ទី  ១៤  ខែធ្នូ  ឆ្នាំ  ២០២៣។ ក្រោយ កើតហេតុ អ្នក បើក រថយន្ត  បាន ទុក រថយន្តចោលហើយ រត់គេចខ្លួន  ។

ប្រភពពីអ្នកលេង Facebook បានបង្ហោះថា រថយន្តនេះ មានម្ចាស់ អាយុ ៤៨  ឆ្នាំ  មាន អាសយដ្ឋាន នៅភូមិ  ១៣  សង្កាត់  ទន្លេបាសាក់  ខណ្ឌ  ចំការមន  រាជ ធានីភ្នំពេ ញ  ជា ភរិយារបស់លោក មេធាវី ម្នាក់  ។  ចំណែក ឯកសារដែល បន្សល់ទុកនៅក្នុងរថយន្ត  មាន បញ្ជាក់ច្បាស់ពីឈ្មោះ។

នេះ ជា ករណី គ្រោះថ្នាក់ចរាចរ  ជនរងគ្រោះ បាន ស្លាប់ហើយ  ជនបង្ក  ឬ  សាច់ញាតិ ជនបង្ក  គួរ តែទៅចូលរួម រំលែកទុក្ខ សព ជនរងគ្រោះ  និង ដោះស្រាយ សំណងជូន ជនរងគ្រោះផង។

ការរត់គេចខ្លួន  មិនមែន ជាជម្រើសល្អទេ  ។  សង្ឃឹមថា  សមត្ថកិច្ច នឹង ស្រាវជ្រាវ រក ជនបង្ក មក ទទួលខុសត្រូវចំពោះ មុខច្បាប់ ៕