សន្ដិសុខសង្គម

រថយន្តដឹកឆាកតន្ត្រីចុះជង្ហុកធ្លាក់អ្នកភ្លេងម្នាក់រងរបួសធ្ងន់នៅប៉ោយប៉ែត

ដោយ : បន្ទាយ / បន្ទាយមានជ័យ

ក្រុមភ្លេងអកកាដង់១ក្រុមបានជិះរថយន្តដឹកឆាកចេញពីរោងការក៏ចុះនឹងជង្ហុក បង្កអោយធ្លាក់អ្នកភ្លេងម្នាក់ររបួសធ្ងន់ត្រង់ក្បាលកាលពីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៣ នាភូមិប៉ាលិលេយ្យ១សង្កាតប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមភ្លេងអកកាដង់នេះបានប្រាប់សមត្ថកិច្ចថា៖ពួកខ្លួនលេងភ្លេងចប់ ក៏បានត្រឡប់ពីកម្មវិធី   មង្គការមួយកន្លែងនៅភូមិកើតហេតុខាងលើ ។

រថយន្តបានរដឹកឆាក សម្ភារនិងក្រុមភ្លេង អ្នកចម្រៀងដើម្បីត្រឡប់ទៅផ្ទះវិញទាំងយប់ដោយមានអ្នកលេងភ្លេងនិងអ្នកចម្រៀងខ្លះជិះលើនោះផង ។

រថយន្តបើកធ្លាក់ជង្ហុកមួយបង្កអោយធ្លាក់អ្នកភ្លេង ដែលជិះលើរនោះបណ្តាលបែកក្បាលរបួសធ្ងន់ ហើយត្រូវបាននាំទៅសង្គ្រោះបន្ទាន់ ព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។

ករណីនេះ  បានស្នើសុំសមត្ថកិច្ចដោះស្រាយផ្ទាល់ក្រុមក្នុងការជួយព្យាបាលសមាជិកអ្នកតន្ត្រីអកកាដង់របស់ខ្លួន ៕