អន្តរជាតិ

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងអាចនឹងបាញ់មីស៊ីលអន្តរទ្វីប ICBM នៅក្នុងពេលឆាប់ៗនេះ

ប្រែសម្រួល៖សហការី

នៅមុនពេលពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិក ស្តីពីការឆ្លើយតបទៅនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបានអះអាងនៅក្នុងថ្ងៃសុក្រ ១៥ ធ្នូនេះថាកូរ៉េខាងជើងទំនងជាធ្វើការសាកល្បងបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) នៅក្នុងខែនេះ ។

អនុប្រធានទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងលោក Kim Tae-hyo បានបដិសេធមិនបញ្ជាក់លម្អិតដោយផ្អែកលើការធ្វើអត្ថាធិប្បាយរបស់គាត់ ក៏ប៉ុន្តែគាត់បានធ្វើការគូសបញ្ជាក់ថា មីស៊ីលផ្លោងអន្តរទ្វិបរបស់កូរ៉េប្រទេសកូរ៉េខាងជើងគឺជាគោលដៅយុទ្ធសាស្ត្រសម្រាប់ក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្ម “រារាំងបន្ថែមទៀត” ។

លោក Kim បានប្រាប់អ្នកយកព័ត៌មានថាគោលដៅយុទ្ធសាស្ត្រ “ក្នុងការទប់ស្កាត់បន្ថែមគឺស្វែងរកមធ្យោបាយដើម្បីបាញ់ទម្លាក់ការវាយប្រហារនុយក្លេអ៊ែរឲ្យបានឆាប់ៗនេះជាការសម្រេចចិត្តឥឡូវនេះឈានដល់ខែធ្នូហើយ ខ្ញុំជឿថាលទ្ធភាពនៃការបាញ់បង្ហោះ ICBM របស់កូរ៉េខាងជើង” គឺពិតប្រាកដណាស់ លោក Kim បានប្រាប់អ្នកយកព័ត៌មាននៅពេលគាត់ទៅដល់ទីក្រុងវ៉ាស៊ីនតោន។

លោក Kim បានបន្ថែមថា កាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើងជាការគំរាមកំហែងនុយក្លេអ៊ែរ ដោយមិនគិតពីរយ:ចម្ងាយឡើយ ព្រោះវាអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានសម្រាប់វាយប្រហារលើជុំវិញពិភពលោក។

កូរ៉េ​ខាងជើង​បាន​បង្កើនការបាញ់​សាកល្បង​កាំជ្រួច​ផ្លោង​ជាច្រើន​គ្រាប់​ដែល​អាច​បាញ់​ដល់​គោលដៅ​លើកូរ៉េខាងត្បូង ជប៉ុន និង​សហរដ្ឋអាមេរិក​​។

ក្រោមការដឹកនាំរបស់ប្រធានាធិបតីអភិរក្សនិយម Yoon Suk Yeol កូរ៉េខាងត្បូងបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចការការពាររបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង ដោយផ្តោតលើការប្រើប្រាស់

បរិក្ខារយោធាជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក រួមទាំងអាវុធនុយក្លេអ៊ែរ ក្នុងករណីមានជម្លោះ។

លោក Kim ស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចពិភាក្សាជុំទីពីររបស់ក្រុមប្រឹក្សានុយក្លេអ៊ែរ (NCG) នៅថ្ងៃសុក្រ ដែលជាការពិភាក្សាកម្រិតខ្ពស់រវាងមេដឹកនាំកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្របសម្រួលយុទ្ធសាស្ត្រទប់ស្កាត់បន្ថែមទៀត។

លោក គីម ក៏បាននិយាយផងដែរថា កម្មវិធីចែករំលែកទិន្នន័យជាក់ស្តែងដែលបានស្នើឡើងស្តីពីការបាញ់សាកល្បងកាំជ្រួចរបស់កូរ៉េខាងជើងក្នុងចំណោមកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកគឺ “ស្ថិតក្នុងដំណាក់កាលចុងបញ្ចប់ហើយ” រួចហើយនឹងមានការប្រកាសជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ។

កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចផ្លោងរយៈចម្ងាយឆ្ងាយកាលពីខែកក្កដា ដែលអ្នកវិភាគបានអះអាងថា គឺជាការបាញ់បង្ហោះដោយជោគជ័យនៃ ICBM ដើរដោយចំហេះឥន្ធនៈរឹង ដែលបានហោះលើគន្លងកម្រឹតខ្ពស់ក្នុងរយៈកម្ពស់ ៦,៦៤៨ គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។

កាលពីខែវិច្ឆិកា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាដំបូងបង្អស់របស់ខ្លួននៅលើយានអវកាសក្នុងពីរដំណាក់កាលដាច់ដោយឡែកពីគ្នា ដែលមានការថ្កោលទោសពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកលើការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ៕

ប្រភព៖ Reuters/wk