សន្ដិសុខសង្គម

រថយន្តធនុធំដឹកអេតចាយទាក់ខ្សែភ្លើងធ្លាក់លើផ្លូវរបួស២នាក់ប្តីប្រពន្ធ

ដោយ : បន្ទាយ / បន្ទាយមានជ័យ

រថយន្តធុនធំដឹកអេតចាយដាក់ខ្ពស់បណ្តាលឲ្យទាក់ខ្សែខ្សែភ្លើងធ្លាក់មកលើផ្លូវបង្កឲ្យអ្នកបើកបរនិងជិៈម៉ូតូពីរនាក់ប្តីប្រពន្ធដួលរងរបួស២នាក់។តែក្រោយមកត្រូវបានភាគីបង្កនិងភាគីរងគ្រោះទទួលយកការដោះស្រាយសំណង តាមការសម្របសម្រួលពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មានរថយន្តម៉ាក់ហ៊ីយិនដាយពាក់ផ្លាក់លេខកំពង់ចាម3B .0799និងរ៉ឺម៉កពាក់ផ្លាក់លេខត្បូងឃ្មុំ4A.1672ប្រភេទរថយន្តផ្លូវប្រាំដឹក អេតចាយសំពីងសំពោងដែលបើកបរតាមផ្លូវជាតិលេខ៦ទិសដៅពីជើងទៅត្បូងនិងលើផ្លូវជាតិលេខ៥។

នៅពេលមកដល់ម្តុំសួនស្ព័រភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក៏បានទាក់នឹងខ្សែភ្លើងធ្វើឲ្យបាក់បង្គោលភ្លើងបំភ្លឺផ្លូវហើយខ្សែធ្លាក់លើផ្លូវទៅទាក់អ្នកជិៈម៉ូតូបណ្តាលដួល របួសធ្ងន់២នាក់ប្តីប្រពន្ធរួចក៏សម្រួលគ្នាដើម្បីបញ្ចប់រឿង៕