សន្ដិសុខសង្គម

រថយន្ដធំបុកមន្រ្តីអាវុធហត្ថម្នាក់រងបួសធ្ងន់

ដោយ:សុខុម
ក្រចេះ៖រថយន្តធុនV1មួយគ្រឿងជាន់ហ្រាំងមិនជាប់បុករថយន្តមន្ត្រីអាវុធហត្ថម្នាក់រងរបួសធ្ងន់ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែងភូមិអូរព្រះ ឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរក្រៀងសែនជ័យ ខេត្តក្រចេះ។


របាយការណ៍អាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ បញ្ជាក់ថា អ្នកបើកបររថយន្ដកាមរីហើមឈ្មោះ លឹម ធី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថខេត្តក្រចេះ។មន្ត្រីរូបនេះបើកបរពីត្បួងទៅជើង លុះដល់ចំណុចកើតហេតុ បានបត់ឆ្វេងត្រឡប់ក្រោយភ្លាមៗនោះរថយន្តម៉ាកv1ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1672 និងរម៉កពាក់ស្លាកលេខត្បូងឃ្មុំ4A-2969 ស្របគ្នាជាន់ហ្រាំងមិនជាប់បុកចំរថយន្តមន្ត្រីអាវុធហត្ថពីចំហៀងខាងឆ្វេងរុញធ្លាប់ពីលើផ្លូវជាតិទាំងពីរគ្រឿង។ក្រោយកើតហេត្តភ្លាមអ្នកបើកបររថយន្តV1គេចខ្លួនបាត់។
ចំណែកមន្ត្រីអាវុធហត្ថឈ្មោះ លឹម ធី ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕