អន្តរជាតិ

ភាគហ៊ុនរបស់Apple បានហក់ឡើងខ្ពស់ខណ:ដែលមានសញ្ញាថាFed គ្រោងនឹងកាត់បន្ថយ អត្រាការប្រាក់

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃពុធ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានងើបឡើងវីញក្នុងកម្រឹតមួយខ្ពស់បំផុតក្នុងគ្រាដែលហ៊ុនជាមួយ Wall Street ទាំងឡាយបានកើនឡើងយ៉ាងទូលំទូលាយ បន្ទាប់ពី Federal Reserve មានការបើកភ្លើងខៀវជាសញ្ញាថាគ្រោងនឹងកាត់បន្ថយអត្រាការប្រាក់ក្នុងកម្រឹតទាបនៅក្នុងឆ្នាំ ២០២៤។

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ឡើងដល់ ១.៧ ភាគរយស្មើនឹង ១៧៩.៩៦ ដុល្លារអាមេរិកក្នុងមួយហ៊ុនៗ ដោយបានផ្តួលកំណត់ត្រាក្នុងកម្រឹតមួយដ៏ខ្ពស់សម្រាប់ក្រុមហ៊ុនផលិត iPhone ដែលស្មើនឹង ១៩៨.៤៥ដុល្លារអាមេរិក ក្នុងមួយហ៊ុនៗចាប់តាំងពីថ្ងៃទី ៣១ ខែកក្កដាកន្លងមក។

ភាគហ៊ុនបានឡើងដល់កម្រិតខ្ពស់នៅលើទីផ្សារជួញដូរស្មើនឹង ១៩៨.០០ ដុល្លារអាមេរិកក្នុងមួយហ៊ុនៗ ធៀបនឹងកំណត់ត្រាប្រចាំថ្ងៃស្មើនឹង ១៩៨.២៣ ដុល្លារអាមេរិក ក្នុងមួយហ៊ុនៗគិតចាប់ពីថ្ងៃទី ១៩ ខែកក្កដាកន្លងមក។

ក្រុមហ៊ុនដែលល្បីថាមានហ៊ុនឡើងថ្លៃជាងគេបំផុតនៅលើពិភពលោកឥឡូវនេះមានមូលធនប័ត្រនៅលើទីផ្សាររហូតដល់ទៅចំនួន ៣.០៨ ពាន់ពាន់លានដុល្លារ។

ភាគហ៊ុនរបស់អាមេរិកបានហក់ឡើងបន្ទាប់ពី Fed រក្សាអត្រាការប្រាក់ថេរ ដោយមន្ត្រី Fed ១៧ នាក់ក្នុងចំណោម ១៩ នាក់បានព្យាករថាអត្រាគោលនឹងធ្លាក់ចុះទាបជាងនេះនៅចុងឆ្នាំ ២០២៤ ។