សន្ដិសុខសង្គម

បើករថយន្តបុកប៉ូលិសព្រំដែន២នាក់រងរបួសធ្ងន់ហើយរត់គេចខ្លួនបាត់ស្រមោល

ដោយ:សុខុម
ស្ទឹងត្រែង:មកដល់ព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣សមត្ថកិច្ចបានបញ្ជូនរថយន្តបង្កបុកមន្ត្រីប៉ូលីសព្រំដែនពីរនាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងហើយក៏ប៉ុន្តែអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់កំពុងគេចខ្លួននៅឡើយ។


សមត្ថកិច្ចបានឱ្យដឹងថាកាលពីយប់ថ្ងៃទី១៣ធ្នូមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូចំណុចក្រុមហ៊ុនចំការចេកឋិតក្នុងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។
អ្នកបើកបរម៉ូតូឈ្មោះ ដុំ ផុន ភេទ ប្រុស អាយុ ៣៥ឆ្នាំនគរបាលព្រំដែនលេខ៧០១ មានទីលំនៅបច្ចុប្បន្នភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង បើកបរម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ព្រីងទុំលាយខ្មៅ គ្មានផ្លាកលេខ បើកបរក្នុងទិសដៅពីជើងទៅត្បូង។អ្នករួមដំណើរឈ្មោះ សោម វាសនា ភេទ ប្រុស អាយុ ៣៦ឆ្នាំ នគរបាលព្រំដែនលេខ៧០១ ទីលំនៅបច្ចុប្បន្នភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។គ្រោះថ្នាក់ខាងលើក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យ
មនុស្សនគរបាល២នាក់រងរបួសធ្ងន់៕