សន្ដិសុខសង្គម

កូនចាក់សម្លាប់ឪពុកដោយសារមានទំនាស់ក្នុងគ្រួសារបន្តិចបន្តួច

ដោយ៖សហការី

បាត់ដំបង: កូនដើមម្នាក់បានយកកាំបិតចិតបន្លែចាក់សម្លាប់ឪពុកបណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាមកាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាជនសង្ស័យឈ្មោះវណ្ណាវី វច្ចណះ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាកូនដើមរបស់ជនរងគ្រោះរស់នៅភូមិ ឃុំទីតាំងបង្កហេតុខាងលើ។ មុនពេលកើតហេតុជនរងគ្រោះ នឹងជនបង្កបានប៉ះសម្តីជាមួយគ្នារហូតកើនឡើងនូវកម្តៅខ្លាំង។

លុះ ចុងក្រោយជនដៃដល់ទាញបានកាំបិតចិតបន្លែមួយនិងបានចាក់លើជនរងគ្រោះឈ្មោះហៃ សុភក្រ្តិ ភេទប្រុស អាយុ៦៥ឆ្នាំ បណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយធ្វើសកម្មភាពជនដៃដល់បានរត់គេចខ្លួនបាត់ ចំណាត់ការចំពោះមុខកម្លាំងនគរបាលកំពុងចុះស្រាវជ្រាវដើម្បីកំណត់មុខសញ្ញានាំខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕