កីឡា

Man United លាហើយ Champions League ក្រោយចាញ់ Bayern Munich ១-០

ប្រែសម្រួល៖ បញ្ញា

ឱកាសតិចតួចសម្រាប់ Manchester United ក្នុងការប្រជែងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ដែលបានបញ្ចប់ទៅជាមួយនឹងការបរាជ័យ ១-០ ក្រោមកណ្តាប់ដៃរបស់ក្រុមម្ចាស់ជើងឯក Bayern Munich នៅកីឡាដ្ឋាន Old Trafford កាលពីថ្ងៃអង្គារ ១២ ធ្នូ បង្កឲ្យមានការខកចិត្តកាន់តែខ្លាំងលើការគ្រប់គ្រងរបស់ Erik ten Hag កន្លងមក។

ម្ចាស់ជើងឯកទ្វីបអឺរ៉ុបបីសម័យកាលចាំបាច់ត្រូវតែយកឈ្នះលើក្រុម Bayern នៅក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងពូលរបស់ពួកគេនៅថ្ងៃអង្គារនេះដោយសង្ឃឹមថាការប្រកួតរបស់ក្រុម Copenhagen ទល់នឹងក្រុមភ្ញៀវ Galatasaray ត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។

ក្តីសង្ឃឹមនោះមិនបានកើតឡើងទេដោយសារតែ Kingsley Coman ក្រុម Bayern បានស៊ុតបាល់បញ្ចូលទីពីចម្ងាយនៅនាទីទី ៧០ ជាក្រុមមិនដែលចាញ់នៅក្នុងពូល A ដោយបានបញ្ចប់ជាមួយនិង ១៦ ពិន្ទុ បានធ្វើឲ្យអ្នកគាំទ្រ Manchester United ច្រៀងចម្រៀងបទមកផ្ទះវិញ “Football’s Coming Home” នៅក្នុងវិនាទីចុងក្រោយនៃការបិទបញ្ចាប់ការប្រកួត។

United មានត្រឹមតែបួនពិន្ទុប៉ុណ្ណោះ ជាមួយនឹងការបញ្ចប់ចំណាត់ថ្នាក់លេខ ៤ មានន័យថាមិនមានកៅអីសម្រាប់វគ្គ Playoff Europa League សម្រាប់ជាការលួងចិត្តនោះទេ ហើយសំឡេងហ៊ោកញ្ជ្រៀវបានបន្លឺឡើងនៅពេលដែលសំឡេងកញ្ចែចុងក្រោយបានបន្លឺបិទបញ្ចប់ការប្រកួតនេះ។

Copenhagen បានឈ្នះ ១-០ នៅដាណឺម៉ាកបានបញ្ចប់ទៅជាមួយនឹង ៨ ពិន្ទុ និងឈានទៅវគ្គបន្តសម្រាប់ក្របខ័ណ្ឌ Champions League ខណៈដែល Galatasaray បានឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខ័ណ្ឌ Europa League មាន ៥ ពិន្ទុ។

United បានឈ្នះតែមួយប្រកួតគត់នៅក្នុងចំណោមប្រកួតក្នុងពូលទាំងប្រាំមួយរបស់ពួកគេគឺសង្ឃឹមតិចតួចណាស់ក្នុងការឈានទៅកាន់វគ្គខ្វែង បន្ទាប់ពីពួកគេបានធ្លាក់ឆ្ងាយពីការនាំមុខក្រោយទទួលបានលទ្ធផលស្មើ ៣-៣ នៅលើទឹកដីក្រុម Galatasaray កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា។

ក្រុម Bayern ដែល​បាន​យក​ឈ្នះ​ក្រុម United ក្នុង​លទ្ធផល ៤-៣ ក្នុង​ការ​ជួប​គ្នា​លើក​មុននៅ​ក្នុង​ទីក្រុង Munich នៅតែអាចរក្សា​តំណែង​កំពូល​នៅក្នុង​ពូល​ដដែល៕

ប្រភព៖ Reuters