អន្តរជាតិ

អាមេរិកបញ្ឈប់ការឧបត្ថម្ភមូលនិធិ៩០០លានដុល្លារដល់អង្គភាពSpaceX Starlink

ប្រែសម្រួល៖សហការី

កាលពីថ្ងៃអង្គារគណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់សហរដ្ឋអាមេរិកបានអះអាងជាថ្មីនូវការសម្រេចចិត្តរបស់ខ្លួនកាលពីឆ្នាំ ២០២២ ក្នុងការមិនគាំទ្រសេវាអ៊ីនធឺណិតផ្កាយរណប SpaceX Starlink ដែលមានតម្លៃ ៨៨៥.៥ លានដុល្លារសម្រាប់មូលនិធិអ៊ីនធឺណិតតាមជនបទ។

គណៈកម្មការ FCC បាននិយាយថាការសម្រេចចិត្តដែលជះឥទ្ធិពលដល់ក្រុមហ៊ុនអវកាសរបស់ Elon Musk គឺផ្អែកលើបទពិសោធបរាជ័យកន្លងមករបស់ Starlink ចំពោះការបំពេញតម្រូវការស្របតាមកម្មវិធីជាមូលដ្ឋាន ហើយ Starlink ខកខានក្នុងការធានាថាអាចផ្តល់សេវាកម្មតាមការសន្យាបន្ទាប់ពី SpaceX បានជំទាស់លើការសម្រេចចិត្តនេះកាលពីឆ្នាំ ២០២២កន្លងមក ។

លោក Jessica Rosenworcel ដែលជាប្រធានគណៈកម្មការ FCC បានបញ្ជាក់ថា ” FCC បានអនុវត្តតាមច្បាប់ បច្ចេកទេស និងគោលនយោបាយយ៉ាងប្រុងប្រយ័ត្នបំផុតដើម្បីកំណត់ថាអ្នកដាក់ពាក្យសុំក្នុងការផ្តល់សេវាកម្មនេះមិនបានបំពេញកាតព្វកិច្ចដែលជាបន្ទុករបស់ខ្លួន” ។

គណៈកម្មការFCC បានលើកឡើងនូវហេតុផលថាក្រុមហ៊ុន SpaceX បានបរាជ័យក្នុងការបាញ់បង្ហោះរ៉ុក្កែត Starship ដោយនិយាយថា “ការបាញ់បង្ហោះនាពេលអនាគតរបស់ Starship មិនមានបញ្ជាក់ច្បាស់លាស់ជាហេតុនាំឲ្យប៉ះពាល់ដល់សមត្ថភាពសេវាកម្ម Starlink ក្នុងការបំពេញ” កាតព្វកិច្ចដែលជាបន្ទុករបស់ខ្លួន។

គណៈកម្មការFCC បានលុបចោលមូលនិធិនៅខែសីហា ឆ្នាំ ២០០២ ដោយផ្អែកលើទិន្នន័យ speed-tset បន្ទាប់ពី Starlink បានយល់ព្រមផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនតាមលំនៅឋាន និងនៅតាមតំបន់អាជីវកម្មនៅជនបទចំនួន ៦៤០,000 កន្លែងនៅក្នុងរដ្ឋចំនួន ៣៥ ។

SpaceX បានបកស្រាយថា “សេចក្តីសម្រេចនេះធ្វើឲ្យគេមានការខកចិត្តយ៉ាងខ្លាំង និងពោរពេញទៅដោយការងឿងឆ្ងល់” ដោយហេតុថាការសម្រេចចិត្តរបស់ FCC កាលពីពេលមុនបានបញ្ជាក់ថា Starlink “គឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីសម្រេចបាននូវគោលដៅនៃកម្មវិធីអ៊ីនធឺណិតនៅតាមជនបទ។

មានមន្រ្តីពីររូបមកពីគណបក្សសាធារណរដ្ឋដែលជាសមាជិករបស់ FCC បានឲ្យដឹងថាក្នុងនោះមានសមាជិកប្រាំនាក់បានជំទាស់នឹងអាជីវកម្មរបស់ Elon Musk ការសម្រេចចិត្តរបស់ FCC ដែលកំពុងកាន់កាប់ SpaceX ដល់ឆ្នាំ ២០២៥ គឺសេវាកម្មផ្តល់ឲ្យមិនត្រឹមត្រូវស្របតាមគោលដៅបីឆ្នាំដំបូងនោះទេ ហើយក៏បានប្តឹង SpaceX ទៅរដ្ឋបាល លោក Biden បណ្តាលឲ្យរដ្ឋបាល លោក Biden ដាក់ការស្តីបន្ទោសលើលោក Musk ។

លោក Brendan Carr ស្នងការ FCC បាននិយាយថា គណៈកម្មាការកំពុងចូលរួមជាមួយ “ការស្រង់បញ្ជីរដ្ឋបាលដែលកំពុងកើនឡើងហើយកំពុងចាត់វិធានការប្រឆាំងនឹងអាជីវកម្មរបស់ Elon Musk” ដោយបាននិយាយថា ការសម្រេចចិត្តពិតជាសមនឹងដាក់ទណ្ឌកម្ម ដែលរដ្ឋបាលលោក Biden បានចាត់ទុកថាជាការរំលោភលើបទប្បញ្ញត្តិ”។

Musk បាននិយាយនៅក្នុងការបង្ហោះនៅលើ X ថាការសម្រេចចិត្តរបស់គណៈកម្មការ FCC “មិនសមហេតុផលនោះទេ។ Starlink គឺជាក្រុមហ៊ុនតែមួយគត់ដែលពិតជាអាចដោះស្រាយបញ្ហាអ៊ីនធឺណិតតាមជនបទក្នុងកម្រិតខ្ពស់មួយ គណៈកម្មការគួរតែរំលាយកម្មវិធីនេះចោល ហើយប្រគល់មូលនិធិទៅអ្នកបង់ពន្ធវិញ។

លោក Nathan Simington ដែលជាស្នងការមួយរូបរបស់ FCC មកពីគណបក្សសាធារណរដ្ឋ ដែលបានកត់សម្គាល់ឃើញថា Starlink មានអតិថិជនប្រហែល ២ លាននាក់នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ដោយបានបន្ថែមថា “SpaceX បន្តដាក់ផ្កាយរណបបន្ថែមទៀតទៅក្នុងគន្លងតារាវិថីជារៀងរាល់ខែ ដែលគួរតែប្រែក្លាយទៅជាសេវាកម្មកាន់កាន់តែលឿនជាងមុន និងគួរឲ្យទុកចិត្តជាងមុន” ៕

ប្រភព៖ Reuters