អន្តរជាតិ

ស៊ី ជិនពីងនឹងជួបជាមួយមេដឹកនាំកំពូលៗរបស់វៀតណាមនៅក្នុងថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ

ប្រែសម្រួល៖សហការី

នៅថ្ងៃពុធ ទី១៣ ធ្នូ នេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងជួបជាមួយមេដឹកនាំកំពូលៗរបស់វៀតណាម ដែលជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងហាណូយ នៅក្នុងអំឡុងពេលដែលកិច្ចព្រមព្រៀងរាប់សិបគម្រោងត្រូវបានប្រកាស រួមទាំងការលើកកម្ពស់ទំនាក់ទំនងការទូត ផ្លូវដែក និងទូរគមនាគមន៍។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ប្រទេសវៀតណាមនៅក្នុងរយៈពេលជាងប្រាំមួយឆ្នាំក្រោយការកើតឡើងនូវដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីខែកញ្ញានេះជាសក្ខីកម្មដ៏មានសារៈសំខាន់ក្នុងខណ:ដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងស្ថិតនៅក្នុងចន្លោះនៃជម្លោះដ៏តានតឹងលើវិស័យពាណិជ្ជកម្មរវាងមហាអំណាចចិននិងអាមេរិក។

នៅ​ក្នុងថ្ងៃ​ពុធនេះ លោក ស៊ី នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក ហូ ជីមិញ មេដឹកនាំ​ស្ថាបនិកបក្ស​កុម្មុយនិស្ត​វៀតណាម។ បន្ទាប់មក លោកនឹងជួបជាមួយប្រធានសភាវៀតណាម លោក Vuong Dinh Hue នាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានរដ្ឋ Vo Van Thuong យោងតាមកាលវិភាគរបស់ក្រសួងការបរទេសវៀតណាម។

នៅក្នុងអំឡុងពេលថ្ងៃ សេចក្តីថ្លែងការណ៍រួមរវាងចិននិងវៀតណាម ស្តីពីទំនាក់ទំនងការទូត ត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខាជាផ្លូវការ បន្ទាប់ពីខ្លឺសារទាំងស្រុងត្រូវបានផ្សេព្វផ្សាយដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ។

លោក Xi នឹងជួបជាមួយសិស្សានុសិស្ស នៅមុនពេលចេញដំណើរក្នុងពេលរសៀលពីរដ្ឋធានីវៀតណាម ដែលនៅតាមផ្លូវមានបំពាក់ដោយទង់ក្រហមរបស់ប្រទេសចិន និងវៀតណាមសម្រាប់ជានិមិត្តរូបនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី៕

ប្រភព៖ Reuters