សន្ដិសុខសង្គម

បើកត្រាក់ទ័រឡើងលើភ្លឺស្រែ បណ្តាលឱ្យក្រឡាប់សង្កត់តៃកុងស្លាប់

ដោយ៖វិចិត្រ
ស្វាយរៀង៖បុរសម្នាក់បើកត្រាក់ទ័រ ឡើងភ្លឺស្រែចោទខ្ពស់ក៏ក្រឡាប់សង្កត់លើតៃកុងបណ្តាលឱ្យស្លាប់មិនអាចជួយសង្គ្រោះទាន់។ហេតុការណ៍នេះបានកើតឡើងស្ថិត នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី១២ ខែធ្នូ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ងួន លក្ខិណា អាយុ៥៨ឆ្នាំនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។មុនកើតហេតុគេឃើញជនរងគ្រោះបានបើកត្រាក់ទ័រឡើងលើភ្លឺស្រែដែលចោទខ្ពស់ ហើយក៏ក្រឡាប់សង្កត់លើតៃកុង បណ្តាលឱ្យស្លាប់មិនអាចជួយសង្គ្រោះទាន់ឡើយ។ ក្រោយពីកើតហេតុសមត្ថកិច្ចបាន ចុះដល់ទីតាំងនិងពិនិត្យសាកសព រួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕