សន្ដិសុខសង្គម

ជនជាតិចិនបើករថយន្តបុករថយន្តដឹកតុទូពីក្រោយទាំងកំរោល

ដោយ៖សុខុម
បន្ទាយមានជ័យ៖ ជនជាតិចិនម្នាក់រងរបួសធ្ងន់ក្រោយបើករថយន្តសេរីទំនើបម៉ាកMGបុកពីក្រោយរថយន្តCAMRYឆ្នៃដឹកសម្ភារតុទូកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងរថយន្តCAMRYឆ្នៃដឹកគ្រែតុទូនិងឈើរើផ្ទះបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ពីក្រុងប៉ោយប៉ែតមកក្រុងសិរីសោភ័ណ្ឌ។គាប់ជួនមានរថយន្តសេរីទំនើបម៉ាកMGពាក់ផ្លាក់លេខកម្ពុជាJANNY189បើកបរដោយជនជាតិចិនក្នុងទិសដៅស្របគ្នាបុកពីក្រោយពេញទំហឹងបណ្តាលជនជាតិចិនម្នាក់របួសធ្ងន់ត្រូវជួយសង្គ្រោះទៅកាន់មន្ទីពេទ្យភ្លាមៗ។


ក្រោយកើតហេតុមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតនិងមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់និមិត្តចុះពិនិត្យយករថយន្តភាគីចិននិងរថយន្តCAMRYឆ្នៃ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕