ព័ត៌មានជាតិ

ច្រកប៉ោយប៉ែត-ថៃច្រកខ្លងលឹកនឹងផ្តាស់ប្តូរការប្រថាប់ត្រាលើប័ណ្ណព្រំដែន(Border Pass)

ដោយ : បន្ទាយ / បន្ទាយមានជ័យ

មន្ត្រីនគរបាលអន្តោរប្រវេសន៍កម្ពុជានៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងប៉ុស្តិ៍អន្តោប្រវេសន៍ថៃច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ខ្លងលឹកនឹងផ្តាស់ប្តូរការប្រថាប់ត្រាលើសន្លឹកសៀវភៅប័ណ្ណព្រំដែន(Border Pass) ។

លោកវរសេនីយ៍ជួន សារី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអោយដឹងកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣ ថា : ជាសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជាដែលកាន់សៀវភៅប័ណ្ណព្រំដែន(Border Pass ) អោយបានជ្រាបថា ចាប់ពីពេលនេះតទៅប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍នៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹង តម្រួតអន្តោប្រវេសន៍ថៃនៃច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ខ្លងលឹក នឹងមានការផ្តាស់ប្តូរការប្រថាប់ត្រា(បោះត្រា)លើសន្លឹកសៀវភៅ។

លោកបានពន្យល់ថា : ប្រថាប់ត្រាត្រូវធ្វើមួយសន្លឹកម្នាក់ ឯកតោភាគី មានន័យថា: ត្រាខាងអន្តោប្រវេសន៍ខាងកម្ពុជាគឺនៅទំព័រខាងខ្មែរ .និងត្រាខាងអន្តោប្រវេសន៍ខាងថៃ គឺនៅទំព័រខាងថៃ ។

លោកវរសេនីយ៍ជួន សារី បានបង្ហាញឧទាហណ៍ដូចរូបភាពខាងក្រោម ជាគំរូសម្រាប់អាន/មើល ។ ដើម្បីកែតម្រូវដោយត្រឹមត្រូវ តាមជំនាញនឹងក្នុងការប្រថាប់ត្រាឲ្យមានរៀបរាប់ជំនាញអន្តោប្រវេសន៍ទាំងសងខាង ។

ក្នុងការមើលត្រាចេញ ចូល ដើម្បីភាពងាយយល់ ងាយដឹង ជាពិសេសសាមីខ្លួនតាមដានត្រាចេញ ចូល ដែលជាការក្រើនរំលឹកឬព្រមានចៀសវាងបងប្អូនកាន់សៀវភៅប័ណ្ណព្រំដែនភ្លេចឬច្រឡំប្រថាប់ត្រាចេញ -ចូលប្រទេសនាំឲ្យខាតបង់ពេលវេលា នឹងពិន័យជាដើម ។ល។

អាស្រ័យហេតុនេះ បងប្អូនកាន់សៀវភៅប័ណ្ណព្រំដែន(Border Pass) ចេញ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត -ខ្លងលឹក កុំមានការសង្ស័យ ឆ្ងល់ឬភ្ញាក់ផ្អើល ឬព្រួយបារម្ភ៕.