សន្ដិសុខសង្គម

អាវុធហត្ថបញ្ជូនជនសង្ស័យម្នាក់លួចម៉ូតូនិងប្រើប្រាស់សារធាតុញៀនទៅតុលាការ

ដោយ ៖បន្ទាយ / បន្ទាយមានជ័យ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបញ្ជូនទៅតុលាការនៅថ្ងៃទី១១ ធ្នូឆ្នាំ២០២៣ ។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស្រេង ធារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ករណីនេះករណីលួចម៉ូតូនេះបានកើតឡើងកាលពីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣   នៅចំណុចភូមិ៣ ។

ក្រោយមកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី  យ៉ាន់  សុវណ្ណ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក៏ស្រាវជ្រាវនឹងឈានទៅឃាត់ខ្លួនបាន ។

លោក វរសេនីយ៍ត្រី  យ៉ាន់  សុវណ្ណ  បានឱ្យដឹងបន្តថា ជនសង្ស័យឈ្មោះ  រ៉ូន ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕