អន្តរជាតិ

ហ្វីលីពីនកោះហៅឯកអគ្គរដ្ឋទូតចិនជុំវិញការបង្កហេតុនៅសមុទ្រចិនខាងត្បូង

ប្រែសម្រួល៖សហការី

ខណៈដែលភាពតានតឹងខាងភូមិសាស្ត្រនយោបាយនៅតែបន្តកើតមាននៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនៅថ្ងៃអង្គារ ទី១២ ធ្នូ នេះក្រសួងការបរទេសហ្វីលីពីនបានថ្លែងថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងម៉ានីល ដើម្បីធ្វើការព្រមានលើសកម្មភាពយាយីដោយកងឆ្មាំសមុទ្រចិននៅក្នុងដែនសមុទ្រចិនខាងត្បូងនៅចុងសប្តាហ៍នេះកន្លងទៅ ។

ក្រសួងបានចេញសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលក្រុងម៉ានីលបានស្នើឲ្យប្រទេសចិនធ្វើការណែនាំកងនាវាចររបស់ខ្លួនឲ្យបញ្ឈប់សកម្មភាពដែលខ្លួនបាននិយាយថាជាអំពើរខុសច្បាប់និងបង្កនូវគ្រោះថ្នាក់ដល់កងនាវាចរហ្វីលីពីននិងបញ្ឈប់ការជ្រៀតជ្រែកក្នុងសកម្មភាពស្របច្បាប់របស់កងនាវាចរហ្វីលីពីន។

លោក Ma Theresa Lazaro អនុរដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីនបាននិយាយដោយផ្ទាល់មាត់អំពីការតវ៉ាប្រឆាំងនឹងសមយុទ្ធរបស់ចិនដែលនាំឲ្យឈានទៅរកការប៉ះទង្គិចគ្នាដូចជាការប្រើប្រាស់កាណុងបាញ់ទឹកមកលើកងនាវាហ្វីលីពីនដែលបញ្ជូនការផ្គត់ផ្គង់ដល់កងទ័ពដែលឈរជើងនៅក្នុងនាវាចម្បាំងដ៏ចំណាស់មួយនៅឯកំពង់ផែ Thomas Shoal ទីពីរ។

ក្រសួងបាននិយាយថា “សកម្មភាពរបស់កងនាវាចិននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីនគឺខុសច្បាប់និងរំលោភលើសេរីភាពនៃការធ្វើនាវាចរណ៍លើដែនសមុទ្រ”។

ហ្វីលីពីនក៏បានព្រមានផងដែរជុំវិញការប្រើប្រាស់កាណុងបាញ់ទឹករបស់ឆ្មាំសមុទ្រចិនប្រឆាំងនឹងនាវារបស់ហ្វីលីពីនចំនួន ៣ នៅតាមផ្លូវដែលពួកគេកំពុងបញ្ជូនប្រេង និងគ្រឿងទេសទៅឲ្យអ្នកនេសាទនៅជិតច្រាំងទន្លេ Scarborough ។

ស្ថានទូត​ចិន​នៅ​ទីក្រុង​ម៉ានីល​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​ធ្វើអត្ថាធិប្បាយនោះ​ទេ។

ប្រទេសជិតខាងទាំងពីរបានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកកាលពីថ្ងៃអាទិត្យដែលហ្វីលីពីនបានហៅសកម្មភាពរបស់ចិនថាជា “ការរំលោភដោយកម្លាំងបាយយ៉ាងធ្ងន់ធ្ងរ”។

ក្រសួងការបរទេសចិនបានធ្វើការបកស្រាយឆ្លើយតបជុំវិញអ្វីដែលខ្លួនបាននិយាយថាជាការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យក៏ប៉ុន្តែហ្វីលីពីនបាននិយាយថា ឆ្មាំឆ្នេរសមុទ្រចិន និងកងជីវពលដែនសមុទ្រចិនបានប្រើកាណុងបាញ់ទឹកទៅលើទូករបស់ខ្លួនម្តងហើយម្តងទៀតដែលបណ្តាលឲ្យ”ខូចខាតម៉ាស៊ីនយ៉ាងធ្ងន់ធ្ងរ” និងមាន “ចេតនា” ប៉ុនប៉ងវាយប្រហារមកលើទូករបស់ខ្លួនថែមទៀត។

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តសន្ធិសញ្ញាហ្វីលីពីនរួមទាំងចក្រភពអង់គ្លេស បានបង្ហាញពីការគាំទ្រដល់ហ្វីលីពីន និងធ្វើការថ្កោលទោសចំពោះសកម្មភាពចិន ដែលទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង ដែលជាច្រកចេញចូលសម្រាប់ធ្វើនាវាចរពាណិជ្ជកម្មប្រចាំឆ្នាំមានតម្លៃជាង ៣ ពាន់ពាន់លានដុល្លារអាមេរិក។

ប្រទេសហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេបានធ្វើការទាមទារដូចៗគ្នាផងដែ។ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍អន្តរជាតិបាននិយាយកាលពីឆ្នាំ ២០១៦ ថាការទាមទាររបស់ចិនមិនមានមូលដ្ឋានតាមផ្លូវច្បាប់ទេ៕

ប្រភព៖ Reuters