កីឡា

គ្រូបង្វឹកBayern Munichលោក Tuchel និយាយថា Bayern រំពឹងថានឹងលេងបានល្អបំផុតទល់នឹង Manchester United

ប្រែសម្រួល៖បញ្ញា

Thomas Tuchel ដែលជាគ្រូបង្វឹកបាននិយាយថា Bayern Munich នឹងមានភាគរយក្នុងការប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Champions League ពូល A ទល់នឹងក្រុម Manchester United រនៅថ្ងៃអង្គារ នេះបើទោះបីជាទទួលបានចំណាត់ថ្នាក់កំពូលរួចហើយក៏ដោយ។

ក្រុមបាតតារាង United ដែលមានតែបួនពិន្ទុក៏នៅតែអាចមានឱកាសឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ ប្រសិនបើពួកគេយកឈ្នះក្រុមភ្ញៀវ Bayern និងក្រុម Galatasaray ដែលស្មើគ្នានិងក្រុមលេខ 2 FC Copenhagen ដោយក្រុមទាំងពីរមានតែ ៥ ពិន្ទុក្នុងដៃ។

ក្រុម Bavarians នឹងខិតខំបង្កើនទំនុកចិត្តក្នុងកាលេងនៅ Old Trafford បន្ទាប់ពីមានបទពិសោធក្នុងការប្រកួត Bundesliga ឃើញថាមិនដែលចាញ់នៅក្នុងវគ្គបញ្ចប់រដូវកាលនេះ ខណៈដែលពួកគេត្រូវEintracht វាយបំបាក់៥-១ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

Bayern ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងពូល A ដោយមាន ១៣ ពិន្ទុកាលពីលើកមុន ប៉ុន្តែលទ្ធផលស្មើ ០-០ ធ្វើឲ្យក្រុម Copenhagen ដណ្តើមបានជ័យជម្នះក្នុង ១៧ ប្រកួតរបស់ពួកគេនៅក្នុងវគ្គចែកពូល។

លោក Tuchel បាននិយាយថា “ខ្ញុំយល់ថាមនុស្សមួយចំនួនមានគំនិតទុទិដ្ឋិនិយមលើក្រុមCopenhagen ” ។

ប៉ុន្តែនៅពេលដែលអ្នកផ្តល់ការគាំទ្រដល់ Bayern ឬ Manchester United គឺផ្តល់ទំនុកចិត្តខ្ពស់ជារៀងរាល់ថ្ងៃ។ នៅពេលអ្នកពាក់អាវរបស់ Bayern Munich អ្នកចង់ក្លាយជាម្ចាស់ជើងឯក។ យើងមានការរំពឹងទុកខ្ពស់ ទោះបីជាយើង តែងតែស្ថិតនៅក្រោមសម្ពាធក៏ដោយ។

លោក Tuchel បន្ថែមថា “United នឹងខិតខំលេងសម្រាប់ថ្ងៃស្អែកដើម្បីឆ្លងកាត់វគ្គនេះ។ “ប៉ុន្តែយើងរំពឹងថានឹងមានការលេងបែបថ្មីសម្រាប់ពួកយើងខ្ញុំសង្ឃឹមថាយើងរីករាយនឹងផ្តល់ថាមពលដល់ក្រុម United ដែលខ្ញុំប្រាកដហើយជឿថាពួកគេនឹងនាំយកជ័យជំនះនៅក្នុងការប្រកួតនេះ”។

កីឡាករសញ្ជាតិអាឡឺម៉ង់បាននិយាយថា Harry Kane ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Bundesliga នឹងមកលេងនៅពេលដែលគាត់ត្រឡប់មកពីប្រទេសអង់គ្លេសវិញបន្ទាប់ពីការផ្ទេររបស់គាត់ពី Tottenham Hotspur កាលពីខែសីហាក្នុងតម្លៃ ១០០ លានអឺរ៉ូ ស្មើនឹង ១០៧.៦២ លានដុល្លារ) ។

លោក Tuchel បាននិយាយថា “Harry ស៊ុតបញ្ចូលទីបានច្រើនគាត់មានការជឿជាក់និងអបអរសម្រាប់ការលេងបាល់នៅទីនេះថ្ងៃស្អែក។ “វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ដែល​យើង​អាច​នាំ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសមកកាន់ក្រុម​អាល្លឺម៉ង់”៕

($1 = 0.9292 euros)

ប្រភព៖ Reuters