កីឡា

ខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ា Osimhen ឈ្នះពានជើងឯកបាល់ទាត់ប្រចាំឆ្នាំរបស់ទ្វីបអាហ្វ្រិក

ប្រែសម្រួល៖ បញ្ញា

កាលពីថ្ងៃចន្ទខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ា Victor Osimhen បានជាប់ឈ្មោះជាជើងឯកបាល់ទាត់របស់ទ្វីបអាហ្វ្រិកប្រចាំឆ្នាំ ក្រោយពីបានផ្តួល Mohamed Salah ទទួលបានពានរង្វាន់នោក្នុងការប្រកួតក្នុងទីក្រុង Marrakech ហើយក៏មានមិត្តរួមសញ្ជាតិនាង Asisat Oshoala បានឈ្នះរង្វាន់ជើងឯកក្នុងប្រភេទបាល់ទាត់នារី។

Osimhen ក្នុងវ័យ ២៤ ឆ្នាំ ស៊ុតបញ្ចូលទីបាន ២៦ គ្រាប់ ខណៈដែលគាត់បានជួយ Napoli ឲ្យទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលក្នុង Serie A កាលពីរដូវកាលមុន និងជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី។

ខ្សែប្រយុទ្ធ Liverpool របស់អេហ្ស៊ីប Salah និងខ្សែការពារស្តាំ Paris St Germain របស់ម៉ារ៉ុក Achraf Hakimi ក៏ជាបេក្ខភាពជើងខ្លាំងចុងក្រោយពីររូបផ្សេងទៀត ប៉ុន្តែ Osimhen ទទួលបានពានរង្វាន់ជាជើងឯកនីហ្សេរីយ៉ាដំបូងគេចាប់តាំងពី Nwankwo Kanu ទទួលបានពាននៅក្នុងឆ្នាំ ១៩៩៩ ។

Osimhen បាននិយាយថា “សុបិនបានក្លាយជាការពិតហើយ។ ខ្ញុំអរគុណអ្នកគ្រប់គ្នាដែលបានជួយខ្ញុំឲ្យឈានដល់ដំណាក់កាលនេះរួមទាំងជនជាតិអាហ្វ្រិកទាំងអស់ដែលបានជួយលើកទឹកចិត្តខ្ញុំទោះបីជាខ្ញុំមានបញ្ហាក៏ដោយ” Osimhen បាននិយាយយ៉ាងដូច្នេះ។

ម៉ារ៉ុកបានផ្តួលក្រុមជាតិប្រចាំឆ្នាំក្នុងប្រភេទបុរសឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតា ខណៈដែលអ្នកចាត់ការរបស់ពួកគេ Walid Regragui បានជាប់ចំណាត់ថ្នាក់ជាគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ។

ខ្សែប្រយុទ្ធក្លឹប Barcelona នីហ្សេរីយ៉ា Oshoala គឺជាកីឡាករបាល់ទាត់នារីដ៏ឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្រ្វិកជាលើកទី ៦ ដោយបានរងរបួសក្នុងការប្រកួតជួយឲ្យក្រុមរបស់នាងឈានដល់ជុំទី ១៦ ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលពួកគេបានចាប់កំហុសអង់គ្លេសដើម្បីស៊ុតបាល់ប៉េណាល់ទី។

នីហ្សេរីយ៉ាបានឈ្នះពានរង្វាន់ជើងឯកប្រចាំក្រុមជម្រើសជាតិប្រចាំឆ្នាំ ប៉ុន្តែ Desiree Ellis របស់អាហ្វ្រិកខាងត្បូងបានជាប់ចំណាត់ថ្នាក់ជាគ្រូបង្វឹកដ៏ឆ្នើមប្រចាំឆ្នាំជាលើកទីបួនជាប់ៗគ្នា៕

ប្រភព៖ Reuters