អន្តរជាតិ

Biden ហៅ Zelenskyy ទៅអាមេរិកដើម្បីពិភាក្សាពីកញ្ចប់ជំនួយរាប់ពាន់លានដុល្លារដែលជាប់គាំង

ប្រែសម្រួល៖សហការី

នៅថ្ងៃអង្គារ ទី១២ ធ្នូ ខាងមុខនេះ មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងធ្វើដំណើរទៅកាន់ប្រទេសអាមេរិកដើម្បីជួបពិភាក្សារគ្នានៅសេតវិមានជាមួយលោកប្រធានាធិបតី Joe Biden នៅចំពេលដែលរដ្ឋបាលអាមេរិកកំពុងបង្កើនការដាក់សម្ពាធលើសភារបស់ខ្លួន ដើម្បីអនុម័តការផ្តល់ជំនួយរាប់ពាន់លានបន្ថែមទៀតដល់ទីក្រុង Kyiv សម្រាប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

កាលពីថ្ងៃអាទិត្យ ទី១០ ធ្នូ សេតវិមានបានធ្វើសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy ធ្វើឡើងក្នុងគោលបំណង “បញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អាមេរិកក្នុងការគាំទ្រពលរដ្ឋអ៊ុយក្រែនដើម្បីជួយឲ្យពួកគេមានសត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធទប់ទល់នឹងការឈ្លានពានដ៏សាហាវព្រៃផ្សៃរបស់រុស្ស៊ី ” ហើយ “ក្នុងខណ:ពេលនេះរុស្ស៊ីកំពុងបង្កើនការវាយលុកដោយប្រើប្រាស់មីស៊ីលវាយប្រហារទាំងលើដីនិងលើអកាសរួំមជាមួយនឹងយន្តហោះគ្មានមនុស្សបើកវាយប្រហារក្នុងទឹកដីអ៊ុយក្រែន។ មេដឹកនាំប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នាអំពីតម្រូវការបន្ទាន់ដែលជាអាទិផាពរបស់អ៊ុយក្រែនសម្រាប់អាមេរិកផ្តល់ការគាំទ្រជាមូលនិធិនិងបរិក្ខារយោធានៅក្នុងពេលនេះ” ។

ខុទ្ទកាល័យលោក Zelenskyy បានអះអាងថាគាត់បានទទួលការអញ្ជើញរបស់លោក Biden ។ លោក​ក៏​ត្រូវ​បាន​អញ្ជើញ​​ទៅធ្វើសេចក្តីថ្លែងការនៅក្នុងកិច្ច​ប្រជុំ​របស់សភា​អាមេរិក​ផងដែរ។

លោក Biden បានស្នើសុំសភាអនុមត្តលើកញ្ចប់ថវិកាចំនួន ១១០ ពាន់លានដុល្លារសម្រាប់សង្គ្រាមអ៊ុយក្រែន ៦១,៤ ពាន់លានដុល្លារ និងក្រៅពីនេះសម្រាប់អ៊ីស្រាអែល រួមជាមួយនឹងអាទិភាពសន្តិសុខជាតិផ្សេងៗទៀត។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បានជាប់គាំង​ដោយសារមានការ​ជជែក​ដេញដោលគ្នាតែលើបញ្ហា​តាក់តែង​គោលនយោបាយ​អន្តោប្រវេសន៍​របស់​អាមេរិក និង​សន្តិសុខ​ព្រំដែនជាជំនួសវិញ។

លោក Zelenskyy បានធ្វើដំណើរទៅកាន់ទីក្រុង Buenos Aires ដើម្បីធ្វើជាសាក្សីក្នុងការស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យរបស់លោកប្រធានាធិបតីថ្មីនៃប្រទេសអាហ្សង់ទីន Javier Milei ។លោក Chuck Schumer សមាជិក ព្រឹទ្ធសភានៃទីក្រុងញូវយ៉កបាននិយាយថាកាលពីសប្តាហ៍មុនមានការ

គ្រោងនឹងរៀបចំឲ្យមេដឹកនាំអ៊ុយក្រែននិយាយទៅកាន់សមាជិកព្រឹទ្ធសភាអាមេរិកតាមរយ:វីដេអូ ក៏ប៉ុន្តែត្រូវបានគេលុបចោលវិញ។

សភាបានត្រៀមកញ្ចប់ថវិកាចំនួន ១១១ ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់អ៊ុយក្រែន។ កាលពីសប្តាហ៍មុនលោក Shalanda Young បានបញ្ជាក់នៅក្នុងលិខិតមួយផ្ញើទៅកាន់មេដឹកនាំសភា និងព្រឹទ្ធសភាថាអាមេរិកនឹងអស់ថវិកាដើម្បីបញ្ជូនអាវុធ និងជំនួយទៅអ៊ុយក្រែននៅចុងឆ្នាំនេះដែលនឹងធ្វើឲ្យកងទ័ពអ៊ុយក្រែន “លុតជង្គង់សុំចុះចាញ់រុស្សី” នៅក្នុងសមរភូមិ។

កាលពីថ្ងៃអាទិត្យ លោក រដ្ឋមន្រ្តី Antony Blinken បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ពីរ ថា អាទីភាពខ្ពស់ហើយជាពិសេសសបំផុតនោះគឺអ៊ុយក្រែន។

លោក​បន្ត​ថា​៖ “ ​នេះ​ជា​ពេល​វេលា​មួយ​ដែលយើងត្រូវបេ្តជ្ញាចិត្ត​ជម្រុញការគាំទ្រ​ឡើង​វិញព្រោះ​បើ​យើង​មិន​ធ្វើ​ទេយើង​ដឹងហើយ​ថានិង​មាន​ហានិភ័យដែល​អាចកើត​ឡើង”។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនអាចគេចចេញពីទណ្ឌកម្មនិងទទួលបាននិទណ្ឌភាពដែលយើងបានដឹងហើយថាគាត់នឹងមិនបញ្ឈប់ការឈ្លាពាននៅត្រឹមប្រទេសអ៊ុយក្រែននោះទេ”៕

ប្រភព៖ AP/