សន្ដិសុខសង្គម

អ្នកបើកបររថយន្តកែច្នៃស្លាប់ពេលធ្លាក់ពីស្ពានទំនប់អាងអូរខៃដនក្រុងប៉ោយប៉ែត

ដោយ៖ បន្ទាយ / បន្ទាយមានជ័យ

អ្នកបើកបររថយន្តកែច្នៃបានស្លាប់ ពេលធ្លាក់ពីទំនប់អាងអូរខៃដនស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបណ្តាលអោយស្លាប់ ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៣ ។

ប្រភពពីប្រជាពលរដ្ឋនិងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តបានអោយដឹងកាលពីថ្ងៃទី១១ខែធ្នូថា ករណីរថយន្តកែច្នៃ មួយគ្រឿងនោះគឺអ្នកបើកបរដោយខ្វះការប្រុងប្រយ័ត្ន។

ប្រភពបានបន្តថា :ជនរងគ្រោះមានឈ្មោះទឹម សាវឿន ភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅភូមិអូរអំពិលឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ៕