ព័ត៌មានជាតិ

អាជ្ញាធរខេត្តឧត្តរមានជ័យបើកភ្នែកមើលផ្លូវលំពីរខ្សែក្នុងក្រុងសំរោងដែលកំពុងខូចផង!

ដោយ ៖ បន្ទាយ / ឧត្តរមានជ័យ

ផ្លូវលំពីរខ្សែប្រមាណ១.៥៥០ម៉ែត្រជាអំណោយរបស់រាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ចហិរិញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៌ជនបទ ក្រោមគម្រោង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងគាំទ្រកសិករ កសាងឆ្នាំ២០២១ដោយមន្ទីរអភិវឌ្ឍន៌ជនបទខេត្តឧត្តរមានជ័យនោះមកដល់ពេលនេះកំពុងតែខូចមិនអាចធ្វើដំណីរឬដឹកកសិផលទៅលក់នៅលើទីផ្សារបានទេ។

ប្រជាពលរដ្ឋឈ្មោះឡុក មានវ័យ៦០ឆ្នាំរស់នៅចំណុចភូមិពុរសង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា : កំណាត់ផ្លូវលំនេះ បានប្រឈមនឹងការខូចខាតដោយទឹកហូរកាត់ ប៉ុន្តែរយ:ពែលជាយូរមកហើយគឺពុំឃើញមានអាជ្ញាធរមូលដ្ឋានឬក៏មន្រ្តីជំនាញពាក់ព័ន្ធណាយកភ្នែកមើលជួយជួសជុលនៅឡើយទេ។ ហេតុនេះ ពលរដ្ឋស្នើដល់អាជ្ញាធរនិងជំនាញជួយធ្វើការជួសជុលឡើងវិញផង ។

កន្លងមកប្រជាពលរដ្ឋបានរៃលុយគ្នាដើម្បីទិញថ្មនិងដីចាក់លុបជង្ហុកសំបុកមាន់និងថ្លុកក្របីដែលមានដក់ទឹកធំៗលើដងផ្លូវមួយចំនួនដែលរងការខូចខាតដើម្បីបង្កភាពងាយស្រួលក្នុងការដឹកកសិកផលនិងការធ្វើដំណើររបស់ពួកគាត់ដែរ។ ប៉ុន្តែអ្វីៗគឺមិនអាចទប់ទល់នឹងទឹកហូរកាត់បាននោះទេដោយកម្លាំងទឹកហូរកាត់ខ្លាំងពេកនៅតែបណ្តាលឲ្យមានការខូចខាតដដែល។

ករណីនេះពលរដ្ឋបានទទួចស្នើសុំឲ្យអាជ្ញាធមូលដ្ឋានក៏ដូចលោកអភិបាលក្រុងសំរោង អភិបាលខេត្តឧត្តរមានជ័យសូមជួយពិនិត្យនិងពន្លឿនការជួសជុលលើកំណាត់ផ្លូវលំក្រាលក្រួសក្រហមទាំង២ខ្សែនេះឲ្យបានឆាប់ឡើងវិញផង៕