សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀនជិត១គីឡូក្រាម

ដោយ៖វិចិត្រ
ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាប់ជនសង្ស័យ៣នាក់ ជាមួយវត្ថុតាងគ្រឿងញៀនជិត១គីឡូក្រាម ដែលប្រព្រឹត្តក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែធ្នូ។

មន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូនេះថា កម្លាំងជំនាញបានបង្ក្រាបករណី រក្សាទុក ដឹកញ្ចូន និងជួញដូរសារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងវត្ថុតាងគ្រឿងញៀនជិត១គីឡូក្រាម។

ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី៦ ខែធ្នូ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក៤ ជាមួយនគរបាលភ្នំពេញបានសហការចុះបង្ក្រាបនៅម្តុំវិទ្យាល័យសន្ធរម៉ុក សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ជនសង្ស័យ៣នាក់ ឈ្មោះ បឿន សុខលាភ-ឈ្មោះ ហេង វណ្ណនិត-ឈ្មោះ សុវណ្ណ រាជ។
ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងមាន គ្រឿងញៀនអ៊ិចស្តាស៊ី MDMA ទម្ងន់៩៥០,៩៧ក្រាម និងគ្រឿងញៀនកេតាមីន KETAMINE ទម្ងន់៦,៨២ក្រាម ជាមួយសម្ភារពាក់ព័ន្ធបទល្មើសមចំនួនទៀត។បន្ទាប់មកផ្នែកជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕