អន្តរជាតិ

កំណែទម្រង់ការបោះឆ្នោតកូរ៉េខាងជើងទំនងជាចង់ឲ្យកូនស្រីលោក គីម ជុងអ៊ុនកាន់តំណែងកំពូល

ប្រែសម្រួល៖សហការី

នៅក្នុងឆ្នាំនេះប្រទេសកូរ៉េខាងជើងមានរឿងចម្លែកៗដ៏គួរឲ្យចាប់អារម្ភនោះគឺមួយប្រទេសកូរ៉េខាងជើងបានចេញគោលនយោបាយអនុញ្ញាតឲ្យបេក្ខជនឈរឈ្មោះសម្រាប់តំណែងសមាជិកសភាលើសពីមួយរូបសម្រាប់ការបោះឆ្នោតសភាក្នុងស្រុកនៅក្នុងអំឡុងពលថ្មីៗនេះ។

នៅក្រោមគោលនយោបាយថ្មី អ្នកបោះឆ្នោតត្រូវបានស្នើឲ្យធ្វើការជ្រើសរើសរវាងបេក្ខជនពីររូបសម្រាប់តំណែងសមាជិកសភានៅក្នុងតំបន់របស់ប្រទេសកូរ៉េខាងជើង។

បន្ទាប់មកនៅក្នុងការបោះឆ្នោតជុំទីពីរ ពួកគេត្រុវផ្តល់សេចក្តីទុកចិត្តលើបេក្ខជនដែលជាប់ឆ្នោត ឬមិនគាំទ្រដោយបេក្ខជនឈ្នះសម្លេងឆ្នោតបោះឆ្នោតទៅក្នុងប្រអប់ពណ៌បៃតងសម្រាប់ការផ្តល់សំឡេងគាំទ្រយល់ព្រម ឬប្រអប់ក្រហមសម្រាប់ការផ្តល់សំឡេងមិនគាំទ្រគឺមិនយល់ព្រម។

អ្នកនាំពាក្យរបស់ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានបដិសេធមិនទទួលស្គាល់កំណែទម្រង់នេះហើយបានថ្លែងថាជាការក្លែងបន្លំមុខមាត់ដើម្បីបង្ហាញអន្តរជាតិថាខ្លួនកំពុងដើរនៅលើផ្លូវប្រជាធិបតេយ្យនៅចំពេលដែលពលរដ្ឋនៅក្នុងប្រទេសកូរ៉េខាងជើងកំពុងប្រឈមមុខនឹងការអត់ឃ្លានយ៉ាងលំបាកលំបិនដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត។

តាមការពិតទៅគឺបេក្ខជនទាំងអស់នោះនៅតែជាអ្នកដែលរដ្ឋបានជ្រើសរើសទុកជាមុនរួចហើយ សន្លឹកឆ្នោតត្រូវបានរដ្ឋត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត។ ដូច្នេះវិសាលភាពលើកំណែទម្រង់មួយនេះនៅតែជាការសង្ស័យដដែល។

គេនៅតែអាចទស្សន៍ទាយលទ្ធផលទុកជាមុនដដែលបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មានប្រជាជនប្រហែល ៩៩ ភាគរយនៅតែទៅបោះឆ្នោតជ្រើសរើសបេក្ខជនដែលត្រូវបារដ្ឋចាត់តាំងទុកជាមុនរួចទៅហើយ ហើយ​វា​ទំនង​​ជាមិនមាន​ការ​ផ្លាស់​ប្តូរដែលជាសញ្ញាងាកទៅរក​របប​ប្រជាធិបតេយ្យ​ណា​មួយ​​ទាំងនៅមិនទាន់មានការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធនៃ​អំណាច​សន្តិវង្ស​របស់ប្រទេស​កូរ៉េ​ខាង​ជើងនៅ​ឡើយនោះទេ។តែរឿងដ៏ចម្លែកក្នុងពេល​នេះនោះគឺ​​ លោក គីម ជុងអ៊ុន កំពុងប្តូរចិត្តដោយផ្តោតទៅលើកូន​ស្រីដ៏គួឲ្យ​ស្រឡាញ់ជា​ជាង​កូន​ប្រុស​សម្រាប់តំណែងជា ​” អ្នក​ដឹក​នាំកំពូលផុតលេខ​​” បន្ទាប់ពីរូបគាត់។

តែគេបាន​ដឹង​តិចតួចណាស់​អំពី​កូន​របស់លោក​គីម គាត់ត្រូវបានគេរាយការណ៍ថាមានកូនដល់ទៅបីនាក់ស្រីពីរនាក់និងប្រុសម្នាក់។ តារាបាល់បោះអាមេរិក Denis Rodman ដែលស្និទ្ធស្នាលនឹងមេដឹកនាំកូរ៉េខាងជើង បានប្រាប់ឲ្យដឹងកាលពីឆ្នាំ ២០១៣ ថា លោក គឹម មានកូនស្រីតូចម្នាក់ឈ្មោះ ជូ អេ ប្រហែលមានអាយុ ១១ ឬ ១២ ឆ្នាំហើយមកទល់ពេលនេះ។

រូពភាពរបស់នាងត្រូវបានបង្ហាញឡើងជាលើកដំបូងនៅលើទំព័រសារេព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង Rodong Sinmun នៅថ្ងៃទី ១៩ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលមានអមដំណើរដោយលោក គឹម នៅក្នុងពេលដែលគាត់ទៅត្រួតពិនិត្យការបាញ់បង្ហោះមីស៊ីលឆ្លងទ្វីប។

បន្ទាប់មកនាងបានលេចមុខម្តងទៀតនៅទូរទស្សន៏រដ្ឋកូរ៉េរបស់កូរ៉េខាងជើងនៅថ្ងៃទី ១ ខែមករាឆ្នាំនេះដែលបង្ហាញពីរូបភាពរបស់នាងកំពុងពិនិត្យក្បាលគ្រាប់នុយក្លេអ៊ែរជាមួយឪពុករបស់នាង។

នៅក្នុងខែបន្ទាប់មកទៀត នាងមានវត្តមានជាមួយលោក គីម ក្នុងពិធីរំលឹកខួបលើកទី ៧៥ នៃការបង្កើតកងទ័ពកូរ៉េខាងជើង។

តាមទំលាប់ដែលជាប្រពៃណីរបស់មេដឹកនាំកូរ៉េខាងជើងគឺជាទម្រង់អំណាចប្រមូលផ្តុំ “អំណាចទោល”

ក្តោបក្តាប់កងទ័ព និង គណបក្ស គ្រប់គ្រងនិងត្រួតត្រាប្រជាជននៅក្នុងដៃមេដឹកនាំតែម្នាក់គត់យ៉ាងតឹងរឹងបំផុត។ ដូច្នេះ​អ្នក​វិភាគ​នឹងរង់​ចាំ​មើល​ថា​តើ ជូ អេ និងបន្ត​ដើរ​លើ​ផ្លូវ​នេះ​ឬ​មួយយ៉ាងណា?

ប្រភព៖  Others/el