សេដ្ឋកិច្ច

កម្ពុជា ចុះអនុស្សរណៈយោគយល់ចំនួន៣ជាមួយវៀតណាម

ទីក្រុងហាណូយ៖ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រ កម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋ សង្គម និយមវៀតណាម អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខា លើអនុស្ស រណៈ យោគយល់រវាងសភាពាណិជ្ជកម្ម កម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។

ពិធីចុះអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមនាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម។

គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ គឺ ជួយជំរុញនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរ ព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍ ធុរកិច្ចរួមគ្នា ដូចជា ពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច ទស្សនកិច្ចធុរកិច្ច និងសិក្ខាសាលា ជាដើម។ សភា ពាណិជ្ជកម្មទាំងពីរ នឹងជួប ពិភាក្សា គ្នាជាទៀងទាត់ ផ្លាស់ប្តូរព័ត៌មាន និងទស្សនៈ អំពីការ ពង្រីកទំនាក់ ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច។

ចំណែកអនុស្សរណៈចំនួនពីរទៀត ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និង ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាមនិងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិ បត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម ៕