កីឡា

ប្រកួតបាល់ទាត់អាណាចក្រអង្គរកម្ពុជា ជាមួយប្រទេសនានាដណ្តើមពានរង្វាន់វ័យចាស់

ដោយ ៖ បន្ទាយ / ឧទ័យថានី -ថៃ

នៅល្ងាចថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០០២៣ ក្រុមកីឡាករបាល់ទាត់ អាណាចក្រអង្គរនៃព្រះរាជាណាចក្រកម្ពុជា  បានចូលរួមប្រកួតជាមួយក្រុមកីឡាបាល់ទាត់ វ័យចំណាស់សហរដ្ឋអាមេរិក(USA) នៅទីលានបាល់ទាត់ស្មៅធម្មជាតិក្នុងខេត្តឧទ័យថានី បប្រទេសថៃក្នុងក្របខ័ណ្ឌពាន(VIP WORLD FOOTBALL FEDERATION) វ័យចំណាស់។

ប្រភពពីក្រុមកាងារនៃក្រុមកីឡាខាងលើបានអោយដឹងនាថ្ងៃទី០៩ខែធ្នូឆ្នាំ២០២៣ ថា: ក្រោយបញ្ចប់ការប្រកួតជាលទ្ធផល ក្រុមកីឡាបាល់ទាត់អាណាចក្រអង្គរ នៃព្រះរាជាណាចក្រកម្ពុជា  ៩ទល់០ ក្រុមកីឡាបាល់ទាត់វ័យចំណាស់  (USA) សហរដ្ឋអាមេរិក  ។

សូមបញ្ជាក់ផងដែរ ថា ក្រុមកីឡាករបាល់ទាត់ អាណាចក្រអង្គរ នៃព្រះរាជាណាចក្រកម្ពុជា  ទទួលបានជ័យជម្នះចំនួនពីរប្រកួត ហើយក្រុមកីឡាបាល់ទាត់ អាណាចក្រអង្គរ នឹងត្រូវជួបជាមួយក្រុមកីឡាបាល់ទាត់  វ័យ ចំណាស់មកពីប្រទេសទីម័រខាងកើត(Timor L’east ) បន្តទៀត៕