កីឡា

តើAston Villa ជាអ្នកប្រជែងយកពានក្របខណ្ឌ Premier Leagueមែនទេបន្ទាប់ពីឈ្នះលើ Arsenal?

ដោយ៖សុខុម

អ្នកចាត់ការក្រុម Aston Villa លោក Unai Emery និងប្រធានក្រុម John McGinn បាននិយាយថា វាដូចជាលឿនពេកហើយក្នុងការហៅពួកគេថាជាគូប្រជែងដណ្តើមពាន បើទោះបីជាទម្រង់លេងដ៏អស្ចារ្យរបស់ពួកគេបន្តជាមួយនឹងជ័យជម្នះលើក្រុម Arsenal ដើម្បីផ្លាស់ទីក្នុងរង្វង់ពីរពិន្ទុពីក្រុមនាំមុខ គឺLiverpool ក៏ដោយ។

ការប្រកួតបាល់ទាត់ premier league របស់អង់គ្លេសដ៏អស្ចារ្យរវាងក្រុមម្ចាស់ផ្ទះ Aston Villaគឺ បានយកឈ្នះក្រុមកាំភ្លើងធំកំពូលតារាង Arsenalកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៣ក្នុងលទ្ធផល១-០ដែលគួរឱ្យភ្ញាក់ផ្អើលនៅក្នុងទឹកដី Aston Villa។

សូមបញ្ជាក់ដែរថា មុនប្រកួតយកឈ្នះក្រុមកាំភ្លើងធ Arsenalក្នុងពិន្ទុ១-០នេះ Aston Villa

ក៏បានបំបាក់ម្ចាស់ជើងឯក Premier league Manchester City ១-០ ដែរកាលថ្ងៃព្រហស្បតិ៍ទី ៧ ធ្នូកន្លងទៅ។

ការប្រកួតរបស់ Aston villa ចុងក្រោយប៉ះក្រុមសុទ្ធតែគីឡូធ្ងន់ប៉ុន្តែក្រុមAston Villaនៅតែបន្តឈ្នះលើក្រុមខ្លាំងមកពីអង់គ្លេសដូចគ្នាគឺឈ្នះលើម្ចាស់ពានកាលពីឆ្នាំទៅក្រុមមេឃខៀវ Manchester cityនិងបន្តឈ្នះលើក្រុមឡើងជើងកាំភ្លើងធំ Arsenalទៀត។

លទ្ធផលនេះមានន័យថា ពួកគេបានយកឈ្នះលើក្រុមកំពូលតារាងទាំង ២ កាលពីរដូវកាលមុន។ Aston Villa ហាក់បានចាប់ផ្តើមល្អបំផុតរបស់ពួកគេដូចទៅនឹងកាលពីរដូវកាលកំពូលចាប់តាំងពីឆ្នាំ 1980-81 ដែលជាឆ្នាំដែលពួកគេបានឈ្នះពានចុងក្រោយ៕