កីឡា

Ronaldoបានប្រកួតឈានដល់លើកទី1,200 ក្នុងអាជីពបាល់ទាត់របស់គាត់

ប្រែសម្រួល៖ បញ្ញា

Cristiano Ronaldo បានអបអរការប្រកួតក្នុងអាជីពបាល់ទាត់លើកទី 1,200 របស់គាត់ជាមួយនឹងការស៊ុតបញ្ចូលទី និង ជួយផ្តល់បាល់ឲ្យគេ ខណៈដែលគាត់បានជួយក្រុម Al-Nassr របស់គាត់ក្នុងលីកអារ៉ាប៊ីសាអូឌីតឱ្យទទួលបានជ័យជម្នះ 4-1 លើក្រុម Al-Riyadh កាលពីថ្ងៃសុក្រ។

លីគអារ៉ាប៊ីសាអូឌីតបានបង្ហោះនៅលើវេទិកា X ថា “ឥឡូវនេះ Cristiano Ronaldo បានលេងក្នុងការប្រកួតអាជីពចំនួន 1,200” ខណៈដែលអតីតកីឡាកររបស់ Real Madrid បានខិតទៅជិត Peter Shilton ដែលដឹកនាំបញ្ជីកីឡាករបុរសជាមួយនឹងការបង្ហាញខ្លួនជាផ្លូវការភាគច្រើន៕

ប្រភព៖ Reuters