អន្តរជាតិ

ហេតុអ្វីបានជាពន្លឺថ្ងៃត្រូវបានគេព្យាករថាមានប្រសិទ្ធភាពក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ?

ប្រែសម្រួល៖ សហការី

បន្ទាប់ពីមានការផ្ទុះភ្នំភ្លើងដ៏ខ្លាំងមួយនៅ Tambora ប្រទេសឥណ្ឌូនេស៊ី នៅក្នុងឆ្នាំ ១៨១៥ និង Pinatubo នៅហ្វីលីពីន ក្នុងឆ្នាំ ១៩១ ធ្វើឲ្យសីតុណ្ហភាពនៅទូទាំងពិភពលោកបានធ្លាក់ចុះក្នុងរយៈពេលពីរបីឆ្នាំ។ ការផ្ទុះភ្នំភ្លើងធំ ៗ បានបង្កើតជាស្រទាប់អ័ព្ទមីក្រូទស្សន៍នៅក្នុងបរិយាកាសមានរយៈពេលជាច្រើនឆ្នាំធ្វើឲ្យព្រះអាទិត្យមានពន្លឺស្រអាប់ជាបណ្តោះអាសន្ន។ ឥទ្ធិពលនៃស្រទាប់អ័ព្ទមីក្រូទស្សន៍នៅក្នុងបរិយាកាសនេះអាចជួយយើងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

យើងធ្លាប់មានកម្តៅ ១.២៦ អង្សារសេនៅក្នុងឆ្នាំ ២០២២ ហើយកំពុងហក់ឡើងរហូតដល់ ១.៥ អង្សាសេនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០។ ការស្រាវជ្រាវបានបង្ហាញថាគោលនយោបាយអាកាសធាតុបច្ចុប្បន្ននឹងនាំឲ្យកម្តៅឡើងដល់ ២.៥ អង្សាសេនៅចុងសតវត្សរ៍នេះ។

ការឡើងកម្តៅកានតែខ្លាំងឡើងនឹងបានបំផ្លាញប្រព័ន្ធអេកូឡូស៊ីជុំវិញពិភពលោកហើយបង្កឲ្យមានមហន្តរាយដល់សុខមាលភាពសហគមន៍ដែលងាយរងគ្រោះ។ គឺដល់ពេលដែលយើងពិចារណាបង្កើតនូវអ្វីដែលថ្មីបំផុតហើយអាចបញ្ឈប់ការប្រែប្រួលអាកាសធាតុតាមបែបធម្មជាតិ។

ផែនដីត្រូវការកម្តៅព្រះអាទិត្យប៉ុន្តែយើងត្រូវរក្សាលំនឹងនៃកម្តៅដើម្បីការពារឧស្ម័នផ្ទះកញ្ចក់ដែលរារាំងកម្តៅដែលបង្កឡើងដោយព្យុះព្រះអាទិត្យបក់បោកមកលើភពផែនដីរបស់យើង។ ឥទ្ធិពលកម្តៅបានបំភាយចេញជាឧស្ម័ន CO2 របស់យើងដែលអាចបង្កើតអ័ព្ទសិប្បនិម្មិតដ៏ជាប់លាប់ដូចដែលយើងបានឃើញឥទ្ធិពលនៃស្រទាប់អ័ព្ទមីក្រូទស្សន៍នៅក្នុងបរិយាកាសបន្ទាប់ពីមានការផ្ទុះភ្នំភ្លើងធំ ៗកន្លងមក ។ ការស្រាវជ្រាវបានរកឃើញថា យើងគ្រាន់តែត្រូវការបន្ថយកម្តៅព្រះអាទិត្យប្រហែល ១ ភាគរយប៉ុណ្ណោះដើម្បីធ្វើឲ្យភពផែនដីចុះត្រជាក់ក្នុងកម្រឹត ១ អង្សារសេ។

បើស្តាប់ទៅដូចជាមិនទំនងសោះ ប៉ុន្តែរាល់ការវាយតម្លៃផ្នែកវិស្វកម្មរហូតមកដល់បច្ចុប្បន្ននេះត្រូវបានគេសន្និដ្ឋានថាអាចធ្វើទៅបាន និងមានតម្លៃថោកនៅក្នុងការធ្វើវាដោយការប្រើយន្តហោះដែលហោះខ្ពស់ដើម្បីបញ្ចេញភាគល្អិតបង្កើតបានជាស្រទាប់អ័ព្ទមីក្រូទស្សន៍នៅក្នុងបរិយាកាស។

ដូច្នេះយើងអាចបន្ថយពន្លឺព្រះអាទិត្យបានហើយប៉ុន្តែតើយើងគួរធ្វើដូចម្តេចទៅ?

  • ការធ្វើឲ្យភពផែនដីអាចត្រជាក់បាន

ការ​បន្ថយ​ពន្លឺ​ថ្ងៃ​នឹង​មិន​អាច​ធ្វើ​ឲ្យ​​អាកាស​ធាតុមាន​ការ​ប្រែ​ប្រួល​បាន​ល្អ​ឥត​ខ្ចោះ​​ទេ។ ឥទ្ធិពលកម្តៅព្រះអាទិត្យខ្លាំងបំផុតគឺនៅពេលថ្ងៃក្នុងរដូវក្តៅ និងតាមនៅតំបន់ត្រូពិច ចំណែកឯឧស្ម័នផ្ទះកញ្ចក់ក្តៅនៅគ្រប់ទីកន្លែងនិងនៅគ្រប់ពេលវេលា។

យើងអាចបង្កើតអាកាសធាតុត្រជាក់នៅជុំវិញពិភពលោកដោយបង្កើតបានជាស្រទាប់អ័ព្ទមីក្រូទស្សន៍។ ការស្រាវជ្រាវបានបង្ហាញថាវិធីសាស្រ្តបែបនេះនឹងអាចកាត់បន្ថយហានិភ័យសម្រាប់អាកាសធាតុឡើងកំដៅខ្លាំង។

អាកាសធាតុឡើងកម្តៅខ្លាំងធ្វើឲ្យកើនឡើងសីតុណ្ហភាពដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្សនិងសត្វពាហន:នៅជុំវិញពិភពលោកដែលកំពុងធ្វើចលនាក្រោមសីតុណ្ហភាពនៅលើភពផែនដី នៅពេលដែលភពផែនដីឡើងកម្តៅ។ ប៉ុន្តែមនុស្សមិនអាចធននិងអាកាសធាតុប្រែប្រួលដូច្នេះការផុតពូជមនុស្សត្រូវបានគេព្យាករណ៍ថានឹងកើតឡើង។

យើងក៏កំពុងតែជួបប្រទះនិងការឡើងកម្តៅខ្លាំងដែលកំពុងតែខិតទៅដល់កម្រឹតមួយដែលអាចបំផ្លាញជីវិតមនុស្សដោយធ្វើឲ្យជីវិតមនុស្សប្រឈមនឹងហានិភ័យ។

នៅពេលដែលភពផែនដីឡើងកម្តៅកំសួលខ្យល់កាន់តែមានកំដៅរោលរាលកាន់តែខ្លាំងហើយបង្ហួតសំណើមជាតិទឹកពីផែនដីយើងកាន់តែច្រើនធ្វើឲ្យផែនដីរឺងហួតហែងហើយថយចុះនូវតំណក់ទឹកភ្លៀង។ ប្រការនេះហើយដែលកំពុងតែធ្វើឲ្យតំបន់រឺងស្ងួតកាន់តែហួតហែងខ្លាំងឡើង ហើយនៅតាមតំបន់ដីសើមកាន់តែបាត់សំណើមខ្លាំងឡើងថែមទៀតជាហេតុបណ្តាលឲ្យមានគ្រោះរាំងស្ងួត និងទឹកជំនន់នៅទូទាំងពិភពលោក។

 

ពន្លឺថ្ងៃនឹងបន្ថយឥទ្ធិពលនេះ។ ប៉ុន្តែ​វា​នៅតែ​អាច​ផ្លាស់ប្តូរ​លំនាំ​ខ្យល់បក់បោកនិង​ការនាំមកនូវទឹកភ្លៀង​នៅ​ទូទាំង​ពិភពលោក។

បើយោងតាមការស្រាវជ្រាវបានបង្ហាញថាមានការប្រែប្រួលទឹកភ្លៀងតិចតួចនៅតាមកន្លែងមួយចំនួនតូចដែលអាចធ្វើឲ្យប្រែប្រួលទឹកភ្លៀងដោយសារមានការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលទឹកភ្លៀងនៅតាមតំបន់ដោយសារការប្រែប្រួលអាកាសធាតុគឺមិនមានព័ត៌មានលម្អិតនោះទេ ដូច្នេះវានៅតែមិនទាន់ច្បាស់ទេនៅក្នុងដំណាក់កាលនេះថាតើតំបន់ណានឹងអាចមានអាកាសធាតុប្រែប្រួលខ្លាំងជាគេបំផុតនោះ។

ការទប់ស្កាត់ឥទ្ធិពលនៃពន្លឺព្រះអាទិត្យក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការរក្សាផែនទឹកកកនៃពិភពលោកឲ្យនៅរក្សាភាពកកដដែល។ ការកើនឡើងសីតុណ្ហភាពកំពុងធ្វើឲ្យផ្ទាំងទឹកកកនៅតំបន់អង់តាក់ទិក និងហ្គ្រីនលែនរលាយក្នុងល្បឿនមួយលឿនបំផុត ដែលជំរុញឲ្យកម្រិតទឹកសមុទ្រលើពិភពលោកកើនឡើង។ បម្រែបម្រួលអាកាសធាតុក៏កំពុងរំលាយ permafrost ស្រទាប់ដីទឹកកកដែលស្តុកទុកកាបូនយ៉ាងច្រើន ដែលបណ្តាលឲ្យមានការបញ្ចេញឧស្ម័នមេតាន និងឧស្ម័នកាបូនិកកាន់តែច្រើនថែមទៀត។

  • តំបន់​​រង​ឥទ្ធិពល

ទោះបីជាការបន្ថយពន្លឺថ្ងៃអាចធ្វើឲ្យផែនដីចុះត្រជាក់ក៏ដោយ ក៏វាមិនអាចជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុបានទាំងស្រុងដែរដូចជាការបង្កើតឧស្ម័ន CO2 និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតនៅក្នុងបរិយាកាសគឺអាចមានផលប៉ះពាល់។ ដូចជាឧស្ម័ន CO2 អាចធ្វើឲ្យភពផែនដីមានភាពកក់ក្តៅតែវាមានសក្តានុពលធ្វើឲ្យមហាសមុទ្រឡើងជាតិអាស៊ីតច្រើនបណ្តាលឲ្យស្រទាប់ផ្កាថ្ម និងសត្វដទៃទៀតរស់នៅក្នុងសមុទ្រមានការលំបាកក្នុងការដុះលូតលាស់សំបករបស់វាប៉ុន្តែការបន្ថយពន្លឺថ្ងៃនឹងមិនផ្លាស់ប្តូទម្រង់ធម្មជាតិនោះទេ ។

វានឹងនាំមកនូវផលប៉ះពាល់មួយចំនួនផងដែរ ចំណែកស្រទាប់អ័ព្ទនេះនឹងធ្វើឲ្យផ្ទៃមេឃប្រែពណ៌សបន្តិច។ ហើយប្រសិនបើយើងត្រាប់តាមការផ្ទុះភ្នំភ្លើងដោយការបំភាយស៊ុលហ្វាតទៅកាន់បរិយាកាសខាងលើ នោះយើងនឹងមានបញ្ហាបន្ថែមដោយសារតែទឹកភ្លៀងនាំមកនូវជាតិអាស៊ីតច្រើនផងដែរ។

ភាគល្អិតស៊ុលហ្វាតទៅកាន់បរិយាកាសទាំងនេះអាចប៉ះពាល់ដល់ស្រទាប់អូហ្សូនផងដែរ ដែលការពារយើងពីកាំរស្មី UV ដែលជាការបង្កគ្រោះថ្នាក់ដល់ជីវិតសត្វលោកនៅលើផែនដី។ ការស្រាវជ្រាវបានបង្ហាញថាការបន្ថែមភាគល្អិតស៊ុលហ្វាតបន្ថែមទៀតទៅក្នុងបរិយាកាសខាងលើនឹងពន្យារការងើបឡើងវិញយឺតនៃស្រទាប់អូហ្សូន។

ផល​ប៉ះពាល់​ទាំង​នេះបានបង្កឲ្យមាន​​ការ​ព្រួយ​បារម្ភកាន់តែខ្លាំងឡើងផងដែរ។ ប៉ុន្តែ​វាស្រាលជាង​បើ​ធៀប​នឹង​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ បើតាមការសិក្សាថ្មីមួយទៀតត្រូវបានគេរកឃើញថាអត្ថប្រយោជន៍នៃការកាត់បន្ថយកម្តៅខ្លាំងសម្រាប់សុខភាពមនុស្សអាចលើសពីផលប៉ះពាល់សុខភាពនៃផលប៉ះពាល់ទាំងនេះអាចលើសពី ១ ទៅ ៥០ ភាគរយ។

លោក Paul Crutzen ដែលបានឈ្នះរង្វាន់ណូបែលក្នុងឆ្នាំ ១៩៩៥ ផ្តល់ដំណោះស្រាយគីមីសាស្ត្រនៃស្រទាប់អូហ្សូន បានឲ្យដឹងយ៉ាងច្បាស់អំពីផលប៉ះពាល់ទាំងនេះ ប៉ុន្តែទោះជាយ៉ាងណាគាត់បានណែនាំថាយើងគួរតែចាប់ផ្តើមពិចារណាលើការបន្ថយពន្លឺថ្ងៃក្នុងកម្រឹតធ្ងន់ធ្ងរ។

នៅក្នុងអត្ថបទមួយដែលចេញផ្សាយកាលពីឆ្នាំ ២០០៦ គាត់បានសង្កត់ធ្ងន់ថា វាជាការល្អបំផុតក្នុងការកាត់បន្ថយការបំភាយឧស្ម័ន CO2 យ៉ាងឆាប់រហ័ស ដូច្នេះយើងមិនចាំបាច់គិតគូរពីភាពស្រអាប់នៃព្រះអាទិត្យនោះទៀតទេ។

  • បញ្ហាសំខាន់ៗ

យើងកាន់តែយល់ច្បាស់ថា “បំណងដ៏ឧត្តុង្គឧត្តម” នេះមិនអាចក្លាយជាការពិតបានទេ បើគិតចាប់តាំងពីមានការចេញផ្សាយនូវអត្ថបទនេះកាលពីឆ្នាំ ២០០៨ របស់ Crutzen ស្តីពីការបំភាយឧស្ម័ន CO2 មានការកើនឡើងច្រើនជាង ១៥ ភាគរយ។ គឺយើងគ្រាន់តែកាត់បន្ថយការបំភាយឧស្ម័នឲ្យបានលឿនគ្រប់គ្រាន់ដើម្បីការពារការប្រែប្រួលអាកាសធាតុដែលអាចបំផ្លិចបំផ្លាញពិភពលោក។

ការបន្ថយពន្លឺថ្ងៃនឹងមិនប្រាកដថាអាចដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុបាននោះទេ ហើយយើងត្រូវតែបន្តជំរុញកាត់បន្ថយការបំភាយឧស្ម័នដែលជាភស្តុតាងបង្ហាញថាមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើលក្នុងការកែខៃបញ្ហាសំខាន់ៗទាំងនេះ។

ទោះបីជាយ៉ាងណាក៏ដោយបញ្ហាសំខាន់ទាំងនេះមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ។ ផែនទឹកកករលាយនៅពេលដែលវារងនូវកម្តៅខ្លាំង ខ្យល់បំភាយនូវកម្តៅ រំហួតសំណើមកាន់តែខ្លាំង ហើយកម្តៅជះឥទ្ធិពលមកលើជីវិតសត្វលោកដែលរស់នៅលើភពផែនដី។ យើងនៅខ្វះខាតការយល់ដឹងឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីណែនាំក្នុងការបន្ថយពន្លឺថ្ងៃនៅថ្ងៃនេះ ប៉ុន្តែប្រសិនបើប្រទេសនានាមិនចាប់ផ្តើមទទួលយកគំនិតនេះមកពិចារណាឲ្យបានហ្មត់ចត់នោះ យើងអាចនឹងបាត់បង់ឱកាសដ៏មានតម្លៃដើម្បីកាត់បន្ថយហានិភ័យដែលបង្កឡើងដោយសាតែការប្រែប្រួលអាកាសធាតុ។

Peter Irvine សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រផែនដីនៅ UCL បានគូសបញ្ជាក់ថា ការអត្ថាធិប្បាយនេះត្រូវបានចេញផ្សាយជាលើកដំបូងដោយ The Conversation ៕

ប្រភព៖ Others/el