សន្ដិសុខសង្គម

រថយន្តមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបើកបុកអ្នកជិះម៉ូតូស្លាប់ម្នាក់និងប្រពន្ធបាក់ភ្លៅ

ដោយ៖សុខុម
ក្រចេះ៖រថយន្តម៉ាកឡិចស៊ីសមួយគ្រឿងបើកបុកអ្នកជិះម៉ូតូពីរនាក់ប្ដីប្រពន្ធបណ្ដាលឲ្យបុរសជាប្តីស្លាប់នៅនឹងកន្លែងហើយស្ត្រីជាប្រពន្ធរងរបួសបាក់ភ្លៅម្ខាង។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងលើផ្លូវជាតិលេខ 7 ឃុំសណ្ដាន់ស្រុកសំបូរខេត្តក្រចេះកាលពីយប់ថ្ងៃទី៧ខែធ្នូឆ្នាំ២០២៣។


ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថារថយន្តឡិចស៊ីសដែលមានផ្លាក logo នគរបាលនៅក្នុងរថយន្តភ្លាមនោះគេឃើញមនុស្សបួននាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា។
តាមប្រភពឱ្យដឹងថា រថយន្តម៉ាក lexus 330មានផ្លាកលេខភ្នំពេញ2S1631បុកប៉ះម៉ូតូមួយគ្រឿងនៅចំណុចភូមិថ្មីហើយព្យាយាមបើករត់គេចក៏បានជ្រុលបុកម៉ូតូមួយទៀតដែលធ្វើដំណើរពីរនាក់ប្ដីប្រពន្ធនៅសណ្ដាន់បណ្ដាលឲ្យបុរសជាប្ដីស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ចំណែកប្រពន្ធរបស់ជនរងគ្រោះទទួលរងរបួសបាក់។ភ្លាមៗប្រជាពលរដ្ឋបានផុតខ្លួនបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រាប្រគល់ទៅឲ្យសមត្ថកិច្ចស្រុកសំបូរដើម្បីមានវិធានការបន្ត។នៅក្រោយពេលកើតហេតុភ្លាមគេមិនទាន់ស្គាល់អត្តសញ្ញាណជនបង្កអ្នកបើកបររថយន្តនៅឡើយ៕