សន្ដិសុខសង្គម

រក្សាទុកតែរថយន្តហើយបញ្ជូនសំណុំរឿងនិងឈើទៅជំនាញមេព្រៃ

ដោយ៖សុខុម
ស្ទឹងត្រែង៖សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងបានបញ្ជូនសំណុំរឿងបង្ក្រាបបទល្មើសព្រៃឈើទៅជំនាញដើម្បីមានវិធានការជាបន្តនៅព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣។


សមត្ថកិច្ចបានឲ្យដឹងថាកម្លាំងនគរបាលបានតាមស្ទាក់រថយន្តដឹកឈើកៅស៊ូមួយគ្រឿងដែលមានទិសដៅចេញពីខេត្តរតនគិរីបម្រុងនឹងឆ្លងកាត់ខេត្តស្ទឹងត្រែងតាមព័ត៌មានសម្ងាត់។ក្រោយពីសង្ស័យឃាត់រថយន្តដឹកឈឺខាងនេះបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងតាមបញ្ជាពីស្ថាប័នអយ្យការ។នៅទី៧ ខែ ធ្នូ ឆ្នាំ ២០២៣មន្ត្រីជំនាញក៏ បានមកត្រួតពិនិត្យករណីរថយន្ត០១គ្រឿងដឹកជញ្ជូនអុសកៅស៊ូ ចេញពីស្រុកបរកែវ ខេត្តរតន:គិរី ឆ្ពោះទៅកាន់ខេត្តព្រៃវែង។


តាមការឲ្យដឹងពីសមត្ថកិច្ចបានប្រាប់ថាកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តឃាត់រថយន្តដឹកអុសនេះ នៅលើផ្លូវជាតិលេខ៧៨ នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ក្នុងភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសានក្រោយពីសង្ស័យមានលួចលាក់បង្កប់ឈើល្មើសច្បាប់។
ក្រោយពីរើទម្លាក់អុសកៅស៊ូពីលើរថយន្ត០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ក្បាល់ ស ពាក់ស្លាក់ស្លាក់លេខព្រៃវែង 3A -1258 ពិតជាមានលួចលាក់បង្កប់ផ្ទុកឈើអាល្មើសច្បាប់ក្នុងរថយន្តខាងលើនេះមែន ។


ភស្តុតាងបទល្មើសលួចលាក់នេះគឺជាឈើអារប្រភេទលេខ១ (ឈ្លិច) សរុបចំនួន ១៣៨សន្លឹក ស្មើនឹង៤,១៤០ម៉ែត្រត្រីគុណ។
តាមចម្លើយសារភាពពីលោកហម ឈន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នរស់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនិងបក្ខពួក០២នាក់ បានបញ្ជាក់ប្រាប់ថា គាត់បានដឹកឈើខាងលើនេះ តាមរថយន្ត ចេញពីស្រុកបរកែវ ដោយបានទិញពីប្រជាពលរដ្ឋ នៅទីនោះក្នុងតំលៃ១ ម៉ែត្រត្រីគុណស្មើនឹង ៧០មុឺនរៀល ហើយយកទៅលក់បន្ត នៅក្នុងខេត្តព្រៃវែងតាមតំលៃទីផ្សារជាក់ស្តែង។


សមត្ថកិច្ចបានឲ្យដឹងទៀតថាសំណុំរឿងខាងលើនេះ រថយន្តត្រូវបានរក្សាទុកបណ្តោះអាសន្ននៅស្នងការ ខេត្ត។ដោយឡែកឈើជាវត្ថុតាង និងជនសង្ស័យ០៣នាក់ខាងនគរបាល មន្ត្រីថាចាំឆ្លងថ្នាក់លើ ជាមុនសិន ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត។លុះមកដល់ល្ងាចថ្ងៃទី ៨ខែធ្នូឆ្នាំ ២០២៣ ជនសង្ស័យទាំងបីនាក់ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញរង់ចាំការកោះហៅតាមផ្លូវតុលាការនៅពេលក្រោយ៕