សន្ដិសុខសង្គម

ភ្ជួរដីដាំដំឡូងមីប្រទះឃើញមីនតោន២គ្រាប់ប្រាប់សមត្ថកិច្ចជំនាញយកកម្ទេចចោល

ដោយ ៖ សហការី

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង៣ និង១៥នាទីរសៀល នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ០១នាក់ឈ្មោះ បេង សេន ភេទប្រុស អាយុ ២៨ ឆ្នាំ កំពុងតែភ្ជួរដីដើម្បីដាំដំឡូងមីក៏ប្រទះឃើញគ្រាប់មីនតោនចំនួន២គ្រាប់ កប់ត្រួតលើគ្នា ។

នេះបើតាមនគរបាល៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាមបានឲ្យដឹងនាថ្ងៃទី០៧ខែធ្នូ។

បន្ទាប់មក នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លាក្រាមនិងអង្គការហេឡួត្រាសក៏បាននាំយកគ្រាប់មីនតោន ចាស់សល់ពីសម័យសង្គ្រាមនេះយកទៅកម្ទេចចោលតាមបច្ចេកទេស ៕